ព័ត៌មានជាតិ
ផ្ទះប្រជាពលរដ្ឋ ១៥ល្វែង ប្រហែល១៦០បន្ទប់ នៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ត្រូវបានបំផ្លាញដោយគ្រោះអគ្គិភ័យ
BY Khmernote Media
January 6, 2020
ភ្នំពេញ ៖ ផ្ទះឈើប្រក់ស័ង្កសី១៥ល្វែង ស្មើ១៦០គ្រួសារ ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ក្រុមទី០១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង នៅវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រថ្ងៃទី៥ ខែមករា ឆ្នាំ២០២០។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ការឆាបឆេះនេះ មូលហេតុពុំទាន់ដឹងគឺកំពុងស្ថិតក្នុងការស្រាវជ្រាវ ។ ក្នុងការឆាបឆេះនេះ បណ្តាលឲ្យឆេះផ្ទះអស់១៥ល្វែង ប្រហែល១៦០បន្ទប់ ស្មើនឹង១៦០គ្រួសារ និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។ ប្រតិបត្តិការណ៍សង្គ្រោះបានពន្លត់ចប់នៅម៉ោង៣និង០០នាទីនា ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០៕


