ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកអគ្គរាជទូត​ជប៉ុន បង្ហោះសារចូលរួមរំលែកទុក្ខជនរងគ្រោះដែលបានស្លាប់ក្នុងឧប្បទ្ទហេតុបាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តកែប

    BY Khmernote Media January 6, 2020
    ឯកអគ្គរាជទូត​ជប៉ុន បង្ហោះសារចូលរួមរំលែកទុក្ខជនរងគ្រោះដែលបានស្លាប់ក្នុងឧប្បទ្ទហេតុបាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តកែប

    ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា​ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ បានបង្ហោះសាររំលែកទុក្ខ ចំពោះជនរងគ្រោះដែលបានស្លាប់ក្នុងឧប្បទ្ទហេតុបាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តកែប។ ដោយខាងក្រោមនេះជាសាររំលែកទុក្ខពីឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន៖

    “ខ្ញុំមានអារម្មណ៍សោកស្តាយជាពន់ពេកក្រោយពីបានទទួលព័ត៌មានស្តីពីឧបទ្ទវហេតុបាក់អាគារដែលបានកើតឡើងនៅខេត្តកែប កាលពីថ្ងៃទី៣ ខែមករា។ ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ។ ខ្ញុំសូមបួងសួងដល់ជនរងគ្រោះដែលបានចែកឋានសូមឲ្យវិញ្ញាណក្ខន្ធទៅកាន់សុគតិភព។ ខ្ញុំសូមឲ្យជនដែលរងរបួស សូមឆាប់ជាសៈស្បើយ”។

    សូមរំលឹកថាសរុបជនរងគ្រោះដែលសង្រ្គោះយកចេញបានពីអគារគឺមានចំនួន ៥៩នាក់ ក្នុងនោះមានជនរងគ្រោះស្លាប់៣៦នាក់ (ស្រី១៤នាក់) និងជនរងគ្រោះដែលមានជីវិតនៅរស់គឺមាន ២៣នាក់ (ប្រុស១៥ និងស្រី៨នាក់)។ សូមបញ្ជាក់ផងដែរថា អគារធ្វើពីស៊ីម៉ង់បេតុងសសៃដែកកម្ពស់៧ជាន់ថ្មីនេះ បានបាក់រលំនៅម៉ោងប្រមាណ ៤:៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ អាគារខាងលើនេះ ត្រូវបានសាងសង់រួចរាល់ប្រមាណជា៩០% ហើយដែលបានបាក់រលំនៅពេលដែលចាក់ប្លង់សេជាន់លើបង្អស់៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay