ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបកស្រាយករណី បុរសម្នាក់បន្លំធ្វើជាសមត្ថកិច្ចចាប់ឃាត់មនុស្ស

    BY Khmernote Media January 7, 2020
    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបកស្រាយករណី  បុរសម្នាក់បន្លំធ្វើជាសមត្ថកិច្ចចាប់ឃាត់មនុស្ស

    រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញសេចក្តីបកស្រាយបំភ្លឺរបស់ប៉ុស្តិ៍​នគរបាលរដ្ឋបាលស្រះចក អធិការដ្ឋាននគរបាលខណ្ឌដូនពេញ លេីករណីដែលសារព័ត៌មានមួយចំនួន ដែលបាន ផ្សាយផ្ទាល់ទាក់ទងទៅនឹងករណីមួយនៅសង្កាត់ស្រះចក (អតីតបឹងកក់) កាលពីយប់ថ្ងៃទី ០៦ មករា ឆ្នាំ២០២០ ។

    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២០ វេលាម៉ោង២២ ម៉០០នាទី ក្រោយពីទទួលបានព័ត៌មានថាមានករណី​ បុរសម្នាក់បន្លំធ្វើជាសមត្ថកិច្ចចាប់ឃាត់មនុស្ស នៅចំណុច ផ្លូវអ៊ែរ៦ ភូមិ៣ សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ​ រាជ​ធានី​ភ្នំពេញ​ កម្លាំងប៉ុស្តិ៍ក៏បានចុះទៅដល់កន្លែងកើតហេតុ និងបាននាំខ្លួនបុរសទាំងពីរនាក់មកទីស្នាក់ប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។ ក្រោយពីធ្វើការសាកសួរបានអោយដឹងថា បុរស​ម្នាក់​ឈ្មោះ​ ម៉េត​ នី​ អាយុ២០ឆ្នាំ មុខរបរ​ជាងធ្វើពិដាន បានមកលេងមិត្តភ័ក្រ្តនៅម្តុំក្តាន់ពីរ ផ្លូវ​រថភ្លើង​ ភូមិ​៣.​ សង្កាត់ស្រះចក​ ​ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ ពេលដើរត្រលប់ចេញមកវិញក្នុងគោលបំណងទៅកន្លែងស្នាក់នៅវិញការដ្ឋានសំណង់(ក្នុង​កាំកូស៊ីធី)​ មកដល់ចំណុចផ្លូវអ៊ែរ៦(ក្នងបឹងកក់)​ ស្រាប់តែមានបុរសម្នាក់ឈ្មោះ លីសាយ អាយុ៣៨ឆ្នាំ មុខរបរ​រត់ម៉ូតូឌុប ជិះម៉ូតូមួយគ្រឿងម៉ាកវីវា ពណ៌ខ្មៅ​ គ្មាន​ស្លាក​លេខ​ មកដល់ហើយសួរទៅឈ្មោះ ម៉េត នី ថាជិះម៉តូឌុបអត់ តែឈ្មោះ ម៉េត នី​ និយាយប្រាប់ថាអត់ជិះទេហើយក៏បានដើរចេញទៅ ប៉ុន្តែ​ឈ្មោះ​ លី សាយ​ នៅតែជិះម៉ូតូតាមសួរ តែឈ្មោះ ម៉េត នី បដិសេធមិនព្រមជិះ ស្របពេលនោះក៏មានសន្តិសុខក្រុមហ៊ុនបឹងកក់ពីរនាក់ ជិះម៉ូតូមួយគ្រឿងមកដល់ឃាត់សួរនាំក៏ផ្អើលដល់អ្នកសារពត៌មាន និងសមត្ថកិច្ចមូលដ្ឋានតែម្តងហៅមកធ្វើការបំភ្លឺដឹងថាជាការយល់ច្រឡំហើយប៉ុស្ដិ៍បានរាយការណ៏ជូនលោកអធិការរងជំនាញដើម្បីសុំគោលការណ៏លោកអធិការអោយធ្វើសាវតានិងកិច្ចសន្យាហើយអនុញ្ញាតឲ្យទៅផ្ទះវិញ៕

     

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay