រង្វង់មូល និងផ្លូវប្រសព្វរចនាបថខ្មែរ ចំនួន០៣នឹងលេចរូបរាងនៅក្នុងខេត្តព្រះសីហនុ
កាលពីកំឡុង ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះពិនិត្យ ស្ថានភាពផ្លូវទាំង៣៤ខ្សែ ប្រវែងសរុបជាង ៨៤គីឡូម៉ែត្រ ក្នុងខេត្តព្រះសីហនុ ដើម្បីប្រែក្លាយក្រុងព្រះសីហនុទៅជាទីក្រុងទំនើបមានសោភណភាព បរិស្ថានល្អសម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ច ជាមួយនឹងទំហំទឹកប្រាក់វិនិយោគជាង២០០លានដុល្លាររបស់រាជរដ្ឋាភិបាលកម្ពុជាលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្ត ព្រះសីហនុក្នុងគោលបំណងកែប្រែក្រុងព្រះសីហនុឲ្យក្លាយជាទីក្រុងទំនើប និងជាតំបន់សេដ្ឋកិច្ចពហុប៉ូលរបស់កម្ពុជា។
ថ្មីៗនេះផងដែរ ឯកឧត្តម ជា សុផារ៉ា បានបង្ហាញពីគម្រោងសាងសង់រង្វង់មូល និងផ្លូវត្រីកោណផ្លូវប្រសព្វនៅខេត្តព្រះសីហនុចំនួន០៣ ដែលសុទ្ធតែមានរចនាបថខ្មែរតែម្តង។
+ ទី១៖ រង្វង់មូលព្រះថោង នាងនាគ ស្ថិតនៅលើមហាវិថីជំទាវម៉ៅ ប្រសព្វនឹងមហាវិថីឆ្នេររាម

+ ទី២៖ រង្វង់មូលព្រះសិវ ស្ថិតនៅលើមហាវិធីរាម ក្រុងព្រះសីហនុ
+ ទី៣៖ ត្រីកោណផ្លូវប្រសព្វ សីហរាជមុខបី ស្ថិតនៅលើផ្លូវជាតិលេខ៤ ប្រសព្វនឹងវិថីជោតញ្ញាណ
អត្ថបទ៖ សេម




