ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បណ្តេញជនជាតិចិន៦១នាក់ទៀតចេញពីកម្ពុជា និងហាមមិនឲ្យចូលកម្ពុជា០៣ឆ្នាំ

    BY Khmernote Media January 8, 2020
    បណ្តេញជនជាតិចិន៦១នាក់ទៀតចេញពីកម្ពុជា និងហាមមិនឲ្យចូលកម្ពុជា០៣ឆ្នាំ

    នៅថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ ដោយមានការចង្អុលដឹកនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអនុញ្ញាតឲ្យ លោកឧត្តមសេនីយ៍ទោ វឌ្ឍន: មង្គល ប្រធាននាយកដ្ឋានស៊ើប និងអនុវត្តនីតិវិធី សហការជាមួយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ធ្វើការបណ្តេញចេញ ជនជាតិចិនចំនួន ៦១នាក់ ស្រី ០៦នាក់ ។

    លោកឧត្តមសេនីយ៍ទោ វឌ្ឍន: មង្គល ប្រធាននាយកដ្ឋាន បានឲ្យដឹងថា ជនសង្ស័យខាងលើទទួលមកពីនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ត្រូវបានបណ្តេញចេញតាមប្រកាសក្រសួងមហាផ្ទៃ ហាមចូលព្រះរាជាណាចក្រកម្ពុជា រយៈពេល ០៣ឆ្នាំ ដោយមានយន្តហោះពិសេសចំនួន ០២គ្រឿង មកទទួលជនសង្ស័យ ហើយបែងចែកជា ០២ក្រុម មាន ក្រុមទី០១ ជើងហោះហើរលេខ MF 8810 ជនសង្ស័យចំនួន ២៦នាក់ ស្រី០៥នាក់ និងក្រុមទី០២ ជើងហោះហើរលេខ MU 7044 ជនសង្ស័យចំនួន ៣៥នាក់ ស្រី០១នាក់ ព្រមទាំងមានការចូលរួម សហការពីសំណាក់ តំណាងស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយសមត្ថកិច្ចនគរបាល ពីប្រទេសចិនមកទទួល និង អមដំណើរទៅប្រទេសចិនវិញ៕

     

    ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

    Share This Post:
    MPO4D jitutoto mpo4d Mpoplay