ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អស់ទាស់! ផ្លាកលេខពិសេសទើបប្រកាសលក់មិនទាន់បានប៉ុន្មានផង ឥលូវមានអ្នកទិញពាក់ឡានព្រាតតែម្តង

    BY Khmernote Media January 9, 2020
    អស់ទាស់! ផ្លាកលេខពិសេសទើបប្រកាសលក់មិនទាន់បានប៉ុន្មានផង ឥលូវមានអ្នកទិញពាក់ឡានព្រាតតែម្តង

    កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតិយភាព ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានធ្វើការប្រកាសដាក់លក់ជាផ្លូវការនូវផ្លាកលេខពិសេស ដោយផ្លាកលេខពិសេសនេះអាចប្រើប្រាស់តកូនតចៅបាន ដែលត្រូវបានដាក់លក់ក្នុងតំលៃទាបបំផុតចាប់ពី ២លានរៀលឡើងទៅ ហើយសារធារណៈជនអាចធ្វើការទិញផ្លាកលេខនេះទៅប្រើប្រាស់បាន។ ផ្លាកលេខពិសេសនេះ អាចធ្វើការដាក់តួអក្សរនិងលេខ បានរហូតដល់ទៅ៨ខ្ទង់យ៉ាងច្រើនបំផុត ហើយផ្លាកលេខខ្លះតម្រូវអោយមានការដេញថ្លៃ ខ្លះទៀតតម្រូវអោយមានការស្នើរសុំ និងខ្លះទៀតមានដាក់លក់ជាមួយតំលៃជាក់លាក់ស្រាប់ផងដែរ។

    គ្រាន់តែផ្លាកលេខពិសេសនេះដាក់លក់ជាផ្លូវការមិនទាន់បានប៉ុន្មានផង យើងឃើញមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានទិញ និងចាប់ផ្លាកលេខនេះនៅលើរថយន្តរបស់ខ្លួន និងចរាចរណ៍តាមដងផ្លូវព្រោងព្រាតបាត់ទៅហើយ។ ខាងក្រោមនេះគឺជាបណ្តាផ្លាកលេខពិសេសមួយចំនួន ដែលត្រូវបងប្អូនប្រទះឃើញនៅតាមដងផ្លូវ៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay