យ៉ាងហោចណាស់មានមនុស្ស ៧០ នាក់ ស្លាប់ក្នុងការវាយប្រហារដោយឧស្ម័នពុលក្នុងប្រទេស៊ីរី
កាលពីដើមសប្តាហ៍កន្លងទៅនេះ មានការវាយប្រហារដោយឧស្ម័នពុលមួយកើតឡើងសាជាថ្មីម្តងទៀតនៅក្នុងទីក្រុង Douma ប្រទេសស៊ីរី ហើយបើយោងតាមក្រុមអ្នកជួយសង្គ្រោះ និងសកម្មជនស៊ីរីបានឲ្យដឹងថា មានមនុស្សយ៉ាងហោចណាស់ ៧០នាក់បានស្លាប់នៅក្នុងហេតុការណ៍នេះ។
ក្រោយការវាយប្រហានេះលោកប្រធាបធិបតីអាមេរិក Donald Trump រួមគ្នាជាមួយនឹងចក្រភពអង់គ្លេសបានចេញមុខរិះគន់រដ្ឋាភិបាលស៊ីរី និងប្រទេសរុស្សី ដែលអ្នកត្រូវទទួលខុសត្រូវក្នុងរឿងនេះ។ ជាងនេះទៅទៀត លោក Donald Trump បានព្រមានថា រដ្ឋាភិបាលស៊ីរី និងប្រទេសរុស្សី ត្រូវតែសងការខាតបង់គ្រប់យ៉ាង ដែលបង្កឡើងដោយហេតុការណ៍នេះ។
ជាមួយគ្នានេះផងដែរលោក Donald Trump ក៏បានរិះគន់ដល់ការដឹកនាំរបស់លោក Barack Obama ដែលមិនព្រមធ្វើអ្វីម្យ៉ាងដើម្បីទប់ស្កាត់បញ្ហានេះចាប់តាំងពីឆ្នាំ ២០១៣ មក។ យ៉ាងណាក្តីរដ្ឋាភិបាលស៊ីរី និងប្រទេសរុស្សីបដិសេដ ទាំងស្រុងចំពោះការរិះគន់របស់លោក Donald Trump និងបានបដិសេដចំពោះហេតុការណ៍នេះផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ dailymail


