ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រន្ធត់ណាស់! ក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ស្លាប់ រីឯឪពុករងរបួសធ្ងន់ ដោយសារផ្ទុះធុងហ្គាស នៅស្រុកកណ្ដាលស្ទឹង

    BY Khmernote Media January 9, 2020
    រន្ធត់ណាស់! ក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ស្លាប់ រីឯឪពុករងរបួសធ្ងន់ ដោយសារផ្ទុះធុងហ្គាស នៅស្រុកកណ្ដាលស្ទឹង

    ខេត្តកណ្ដាល៖ ក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ស្លាប់គួរឲ្យអាសូរ រីឯឪពុកទទួលរងរបួសធ្ងន់ ដោយសារផ្ទុះធុងហ្គាស នៅវេលាម៉ោង១១និង១០នាទី នៅចំណុចផ្ទះបញ្ចូលហ្គាស ស្ថិតក្នុងភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះរបួសធ្ងន់ឈ្មោះ ណែម សុកុល ភេទប្រុស អាយុ៣៥ឆ្នាំ របួសធ្ងន់ និងក្មេងប្រុសម្នាក់ទៀតឈ្មោះ កុល រ៉ាវុធ អាយុ៤ឆ្នាំ (ស្លាប់) ។ ជនរងគ្រោះទាំង២នាក់ត្រូវជាឪពុកកូននឹងគ្នា ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកសម្ភារៈខូចខាតរួមមាន៖ ឆេះផ្ទះ១ខ្នង ទំហំ៤មx៥ម ធ្វើអំពីថ្មក្រោម ដំបូងប្រក់ស័ង្កសី ។

    ប្រភពដដែលបន្តថា ក្រោយពីមានករណីខាងលើ កម្លាំងនគរបាលស្រុក បានចុះអន្តរាគមន៍យករថយន្តពន្លត់អគ្គីភ័យបាញ់ទឹកពន្លត់ តែជាអកុសលក្មេងប្រុសម្នាក់ស្លាប់ រីឯឪពុករងរបួសធ្ងន់ ។ តាមការឲ្យដឹងរបស់សមត្ថកិច្ចបានបញ្ជាក់ថា លរណីនេះ គឺបណ្ដាលមកពីធ្លាយធុងហ្គាស ទើបបានជាផ្ទះឆាបឆេះបែបនេះ ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay