ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ចេញសេចក្តីជូនព័ត៌មានស្តីពី វិធានការណ៍ការពារ “ជម្ងឺរលាកសួត​មិនស្គាល់អត្តសញ្ញាណ”

    BY Khmernote Media January 10, 2020
    ក្រសួងសុខាភិបាល ចេញសេចក្តីជូនព័ត៌មានស្តីពី វិធានការណ៍ការពារ “ជម្ងឺរលាកសួត​មិនស្គាល់អត្តសញ្ញាណ”

    ក្រសួងសុខាភិបាលនៃកម្ពុជា បានចេញសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពី វិធានការណ៍ការពារ ជម្ងឺរលាកសួត​មិនស្គាល់អត្តសញ្ញាណ (មិនដឹងប្រភព ឬមូលហេតុ)។ ដោយក្រសួងបានក្រើនរំលឹកដល់អ្នកដំណើរដែលមានគម្រោងធ្វើដំណើរទៅ ឬត្រឡប់មកពីទីក្រុង​វូហាន ខេត្តហ៊ុយបេ ប្រទេសចិន ត្រូវប្រុងប្រយ័ត្ន។

    ដោយឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អំពាវនាវដល់អ្នកធ្វើដំណើរទៅ ឬវិលត្រឡប់មកពីទីក្រុងវ៉ូហាន ខេត្តហ៊ុយបេ សាធារណរដ្ឋប្រជាមានិតចិន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយឯកឧត្តមបានមានប្រសាសន៍ថា៖ ខ្ញុំសូមប្រកាសធ្វើការក្រើនរំលឹក ជូនដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់លើការបង្ការការចម្លងជម្ងឺរលាកសួតដែលមិនស្គាល់អត្តសញ្ញាណ ដែលអាចកើតមានជាយថាហេតុ ដោយអនុវត្តនូវវិធានការណ៍ដូចតទៅ៖

    ១.ជៀសវាងប៉ះពាល់ជិតសិ្នទជាមួយអ្នកមានជម្ងឺផ្លូវដង្ហើមស្រួច។
    ២.លាងដៃអោយបានញឹកញាប់ (ជាមួយសាប៊ូនិងទឹកស្អាត) ជាពិសេសបន្ទាប់ពីប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជម្ងឺឬបរិស្ថានជុំវិញ។
    ៣. ជៀងវាងប៉ះពាល់ជិតសិ្នទ ឬទៅទីផ្សារលក់គ្រឿងសមុទ្រហូណាន ឬទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរ។​ចាំបាច់ត្រូវលាងដៃឲ្យបានទៀងទាត់មុនពេល និងបន្ទាប់ពីការប៉ះពាល់សត្វឬវត្ថុផ្សេងៗដែលអាចជាប្រភពចម្លងមេរោគ។
    ៤.ប្រកាន់ខ្ជាប់នូវការអនុវត្តន៍អនាម័យស្អាត និងសុវត្ថិភាពម្អូបអាហារល្អ ដូចជាពិសារអាហារដែលចម្អិនឆ្អិនល្អ។
    ៥.អ្នកមានរោគសញ្ញាជម្ងឺផ្លូវដង្ហើមស្រួច ត្រូវខ្ទប់មាត់និងច្រមុះនៅពេលក្អកឬកណ្តាស់ ដោយកន្សែង​ ក្រម៉ា ឬក្រដាស។
    ៦. ត្រូវប្រកាន់យកនូវអនាម័យដៃស្អាត និងអនាម័យផ្លូវដង្ហើម។

    ទោះបីជានៅប្រទេសកម្ពុជាមិនទាន់មានករណីជម្ងឺនេះនៅឡើយ ប៉ុន្តែក្រសួងសុខាភិបាលបានដាក់ម៉ាស៊ីនស្កេនកំដៅ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រុងព្រះសីហនុ និងសៀមរាប និងស្រាវជ្រាវរកករណីសង្ស័យដោយក្រុមចត្តាឡឺស័ក នៅតាមច្រកអាកាសយានដ្ឋានអន្តរជាតិ ព្រមទាំងបានត្រៀមបន្ទប់ដាក់អ្នកជម្ងឺឲ្យនៅដាច់ដោយឡែក។ ក្រសួងកំពុងតែតាមដាន ការពារទុកជាមុន ទោះបីជាមិនទាន់មានករណីជំងឺប្រភេទខាងលើនេះ នៅប្រទេសកម្ពុជាយ៉ាងណាក្តី។ ចង់ជ្រាបបន្ថែមសូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោមនេះ៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay