ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ភរិយាឯកឧត្តមអភិបាលខេត្តសៀមរាប បង្ហាញកសិដ្ឋានមួយក្នុងស្រុកពួក ដែល​​​​ដាំបន្លែធម្មជាតិនៅក្នុងបំពង់ទីបជ័រប្រើជាមួយទឹក មិនចាំបាច់មានដី

    BY Khmernote Media January 11, 2020
    ភរិយាឯកឧត្តមអភិបាលខេត្តសៀមរាប បង្ហាញកសិដ្ឋានមួយក្នុងស្រុកពួក ដែល​​​​ដាំបន្លែធម្មជាតិនៅក្នុងបំពង់ទីបជ័រប្រើជាមួយទឹក មិនចាំបាច់មានដី

    សៀមរាប៖ កាលពីពេលថ្មីៗនេះ លោកជំទាវ ទាង អេង ទៀ សីហា បាន ចុះពិនិត្យមើលទីតាំងដាំបន្លែសុវត្ថិភាព “happy+co farm” ដែលស្ថិតនៅក្នុងភូមិពង្រថ្មី ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ដើម្បីលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋាន ជម្រុញការដាំដុះបន្ថែម និងទទួលយកសំណូមពរ និងបញ្ហាប្រឈមមួយចំនួនរបស់ម្ចាស់កសិដ្ឋាន។ បន្ទាប់ពីត្រួតពិនិត្យរួចមក លោកជំទាវ ទាង អេង ទៀ សីហា បានបង្ហាញពីចំណាប់អារម្មណ៍ ចំពោះការដាំដុះបន្លែធម្មជាតិប្រើបច្ចេកវិទ្យាថ្មី ដាំនៅក្នុងបំពង់ទីបជ័រប្រើជាមួយទឹក មិនចាំបាច់មានដី។ ដោយលោកជំទាវ បានសរសេររៀបរាប់ថា៖

    “អរគុណសន្តិភាព ដែលធ្វើអោយប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ និងរីកចម្រើនលើគ្រប់វិស័យ ។ បងប្អូនសាកក្រឡេកមកមើលការដាំបន្លែលក្ខណៈបែប Bio Organic របស់កសិដ្ឋាន Happy +Co នៅក្នុងស្រុកពួក ខេត្តសៀមរាប ដែលជាការដាំដុះបន្លែធម្មជាតិប្រើបច្ចេកវិទ្យាថ្មី ដោយដាំនៅក្នុងបំពង់ទីបជ័រប្រើជាមួយទឹក មិនចាំបាច់មានដី និងត្រូវរក្សាសីតុណ្ហភាព ២៧អង្សារ រយៈពេលនៃការប្រមូលផលគឺចន្លោះពី ៥ទៅ៧សប្ដាហ៍ ។ អ្វីដែលសំខាន់នោះ ក្នុងវិស័យកសិកម្មរបស់ Happy+Co ផ្ដោតលើគុណភាព សុវត្ថិភាព និងសុខភាពរបស់អតិថិជនជាចំបង ដែលបន្លែរបស់គាត់មិនប្រើជីគីមីឡើយ ជាពិសេសគាត់បានជួយអោយបងប្អូនកសិករនៅក្នុងមូលដ្ឋានមានការងារធ្វើ និងកាត់បន្ថយការ ធ្វើការចំណាកស្រុកថែមទៀតផង ។ នេះគឺជាការចែករំលែកបទពិសោធន៍ថ្មីៗ ដែលនាងខ្ញុំទទួលបាន ពីប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប”៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay