ព័ត៌មានជាតិ
ជនដៃដល់ ដែលសម្លាប់ស្ត្រីរងគ្រោះ ដោយយកខ្នើយខ្ទប់ឲ្យថប់ដង្ហើមស្លាប់នោះ គឺជាម្តាយអ្នកនាង ពេជ្រ សូលីកា
BY Khmernote Media
January 13, 2020
នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ដែលសម្លាប់ស្ត្រីវ័យ៥០ឆ្នាំ នៅក្នុងបុរីវីឡាថោន ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដើម្បីធ្វើត្រាប់ពីសកម្មភាពដែលជនសង្ស័យស្លាប់ជនរងគ្រោះ។ ជនសង្ស័យមានឈ្មោះ ស៊ិន ស្រីនាង ភេទស្រី អាយុ៤៥ឆ្នាំ ដែលជាម្តាយរបស់តារាចម្រៀង ពេជ្រ សូលីកា។
ចំណែកឯជនរងគ្រោះមានឈ្មោះ ងិន សុខលី ភេទស្រី អាយុ៥០ឆ្នាំ មុខរបរ លក់កាហ្វេនៅក្នុងផ្សារដេប៉ូ។ ដោយមានការសង្ស័យថាផ្តើមចេញពីការប្រច័ណ្ឌស្រីស្រលាញ់ស្រី ដោយជនសង្ស័យយកខ្សែចងដៃ និងយកខ្នើយខ្ទប់ជនរងគ្រោះ បណ្តាលថប់ដង្ហើមរហូតដាច់ខ្យល់ស្លាប់ ក្នុងបុរីវីឡាថោន ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ៕



