ព័ត៌មានជាតិ
ញាក់សាច់! កំពុងជីករណ្តៅដីក៏ប្រទះឃេីញគ្រាប់បែកទម្លាក់ពីយន្តហោះកប់ក្នុងដីជិត៥០ឆ្នាំ
BY Khmernote Media
January 13, 2020
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ មន្ត្រីជំនាញបានធ្វើការរំដោះយកគ្រាប់បែក (MK82) ចេញពីក្នុងដី ដែលត្រូវបានគេប្រទះឃើញខណៈដែលកំពុងជីករណ្តៅ។ យោងតាមការបង្ហោះរបស់ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា បានឲ្យដឹងថា៖

“មិនមែនគ្រាប់កាំជ្រួចត្រៀមបាញ់អ្វីនោះទេ គឺជាគ្រាប់បែកទម្លាក់ពីយន្តហោះកប់ក្នុងដីជិត៥០ឆ្នាំ ហេីយនៅពេលអភិវឌ្ឍន៍ជាងក្រុងភ្នំពេញជីករណ្តៅដីក៏ប្រទះឃេីញតែម្តង។ ប្រហែលមេក្រុមហ៊ុនជីកដីនិងអ្នកជីកដីនោះជំនាញខាងដោះគ្រាប់ហេីយមេីលទៅ បានជាឃេីញគ្រាប់បែកទំហំធំជាងមនុស្សពេញវ័យទៅទៀត នៅតែបន្តជីកដោយគ្មានញញេីតគ្រោះថ្នាក់សោះតែម្តង។ បេីមានការផ្ទុះកេីតឡេីងគឺថា គ្រឿងចក្រនិងរថយន្តដូចក្តាមក្នុងរណ្តៅដីនោះ ប្រហែលគ្រោះថ្នាក់ធ្ងន់និងខូចខាតថៅកែរត់ចោលស្រុកមិនខាននៅពេលមានមនុស្សស្លាប់និងរបួសនោះ”៕



