ឯកឧត្តម គួច ចំរើន កោតសរសើរយុវជនយុវតី២រូបដែលចំណាយពេលវេលាដេីររេីសសំរាមតាមឆ្នេរអូរឈេីទាលអោយស្រស់បំព្រង
ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គម នូវសកម្មភាពយុវជនយុវតី២រូបដែលចំណាយពេលវេលាដេីររេីសសំរាមតាមឆ្នេរអូរឈេីទាលអោយស្រស់បំព្រង បានរហូតដល់ទៅ៣បាវ ហើយនេះក៏ជាគំរូមួយដែលប្រជាពលរដ្ឋគួរតែតម្រាប់តាម។ ដោយយោងតាមគណនីហ្វេសប៊ុកឈ្មោះ Bonvongsaranyou សរសេររៀបរាប់ថា៖ “ល្ងាចនេះបាន៣បាវ ដោយមានគ្នាត្រឹមតែ២នាក់ ចុះទម្រាំមានគ្នាច្រើនលើសនេះ តើយើងនឹងអាចរើសបានសម្រាមប៉ុន្មានបាវទៅ? ខ្ញុំសង្ឃឹមថាអ្នកទាំងអស់និងចូលរួមជាមួយពួកខ្ញុំនាសប្តាហ៍ក្រោយ”។

បន្ទាប់ពីមានសកម្មភាពរបស់យុវជនយុវតីសម្អាតបរិស្ថាននៅតាមឆ្នេរនេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការកោតសរសើរដោយឯកឧត្តមបានសរសេររៀបរាប់ថា៖ “ពូពិតជាសូមកោតសសេីរយ៉ាងក្រៃលែងនូវសកម្មភាពដ៏ល្អប្រពៃ និងគម្រូរបស់ក្មួយទាំងពីរក្នុងការសម្អាតឆ្នេរអូរឈេីទាលអោយស្រស់បំព្រងកាលពីរសៀលនេះ។ ពូសូមលេីកទឹកចិត្តអោយមានសកម្មភាពបែបនេះជាបន្តបន្ទាប់ទៀត ដេីម្បីអោយឆ្នេរសមុទ្រយេីងកាន់តែមានសោភ័ណភាព។ ឆ្នេរសមុទ្រស្អាតផ្តេីមចេញពីយេីងទាំងអស់គ្នា”៕




