ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមប្រយ័ត្ន! អាកាសធាតុប្រែប្រួល តំបន់ខ្លះនឹងចុះត្រជាក់ដល់១៧អង្សា ចាប់ពីថ្ងៃនេះទៅ

    BY Khmernote Media January 14, 2020
    សូមប្រយ័ត្ន! អាកាសធាតុប្រែប្រួល តំបន់ខ្លះនឹងចុះត្រជាក់ដល់១៧អង្សា ចាប់ពីថ្ងៃនេះទៅ

    យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ជ្រលងសម្ពាធខ្ពស់នឹងរំកិលចុះមកក្រោម ជាមួយនឹងខ្យល់មូសុងឦសានមានឥទ្ធិពលបង្គួរលើកម្ពុជា ដែលស្ថានភាពបែបនេះធ្វើឲ្យមានការប្រែប្រួលអាកាសធាតុដូចខាងក្រោម៖

    ១-ចាប់ពីថ្ងៃទី១៥-១៧ ខែមករា៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានជាអាទិ៍ ខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី និងខេត្តប៉ៃលិន ធាតុអាកាសនឹងចុះត្រជាក់នៅពេលព្រឹកដោយសីតុណ្ហភាពអប្បបរមា មានពី ១៧-២០អង្សា និងសីតុណ្ហភាពអតិបរមា មានពី ២៩-៣២អង្សា។

    ២- តំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមា មានពី ២០-២២អង្សា និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សា។

    ៣- តំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សា និងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៣អង្សា។

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay