រថយន្ត

ក្រុមហ៊ុន TOYOTA ចំណាយទឹកប្រាក់ ៣៩៤លានដុល្លារអាមេរិក វិនិយោគលើគម្រោងតាក់ស៊ីហោះ

BY
autoadmin
January 16, 2020

ក្រុមហ៊ុន Toyota Motor បានប្រកាសថា ខ្លួននឹងសហការជាមួយក្រុមហ៊ុនអាមេរិកដែលទើបបង្កើតថ្មី Joby Aviation ដើម្បីអភិវឌ្ឍតាក់ស៊ីហោះ។ ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះនិយាយថា វានឹងជួយក្រុមហ៊ុនអាមេរិក ដែលមានមូលដ្ឋានក្នុងរដ្ឋកាលីហ្វ័រញ៉ាមួយនេះ បង្កើតយន្តហោះទំនើបថ្មីដែលអាចធ្វើឱ្យមនុស្សនៅជុំវិញទីក្រុងធ្វើដំណើរតាមអាកាសបាន។ ក្រុមហ៊ុន Toyota ក៏បានបញ្ចូលទឹកប្រាក់ចំនួន ៣៩៤លានដុល្លារ ទៅក្នុងគម្រោងផងដែរ ដែលធ្វើឱ្យ Toyota ក្លាយជាវិនិយោគិនកំពូលរបស់ Joby Aviation ។

តាក់ស៊ីហោះអេឡិចត្រូនិចរបស់ Joby Aviation ត្រូវបានរចនាឡើង ដើម្បីហោះឡើង/ចុះចត នៅនឹងកន្លែង។ ក្រុមហ៊ុន Toyota នឹងចែករំលែកជំនាញរបស់ខ្លួន នៅក្នុងបច្ចេកវិទ្យាយានយន្តអគ្គិសនី ក៏ដូចជាការផលិតគុណភាព និងការគ្រប់គ្រងថ្លៃដើម ទៅឱ្យ Joby Aviation ផងដែរ។ គួរឱ្យដឹងដែរថា ក្រុមហ៊ុនអាល្លឺម៉ង់មួយក៏កំពុងអភិវឌ្ឍតាក់ស៊ីអាកាសដែរ ហើយបានសាកល្បងដោយជោគជ័យលើតាក់ស៊ីហោះសម្រាប់អ្នកដំណើរ២នាក់ នៅឯប្រទេសសិង្ហបុរីកាលពីឆ្នាំមុន។ ហើយក៏មានក្រុមហ៊ុនជាច្រើនទៀត កំពុងសម្លឹងមើលឧស្សាហកម្មអនាគតនេះផងដែរ៕

អត្ថបទ៖ លីដា

Share This Post: