ចំណេះដឹង សុខភាព

តោះមកស្វែងយល់ពីវិធីសាស្ត្រក្នុងការលូតកម្ពស់!

BY
Khmernote Media
January 17, 2020

នៅពេលដែលអ្នកថែរក្សាសុខភាពឲ្យបានល្អនោះវានឹងអាចជួយឲ្យអ្នកឆាប់លូតកម្ពស់បានលឿនផងដែរ។ កម្ពស់របស់មនុស្សម្នាក់ៗត្រូវបានកំណត់ដោយហ្សែន ហើយចំពោះវ័យដែលកំពុងលូតលាស់ខ្លាំងផ្នែកកម្ពស់នោះគឺនៅចន្លោះអាយុចាប់ពី១៤ឆ្នាំ ដល់ ១៨ឆ្នាំ។ ប្រសិនបើអ្នកបរិភោគនូវអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម និងផ្តល់ឱ្យអ្នកនូវសុខភាពល្អនោះកម្ពស់របស់អ្នកនឹងនៅតែបន្តលូតលាស់។ លើសពីនេះទៅទៀត កម្ពស់របស់អ្នកអាចនឹងលូតលាស់បន្ថែមទៀតពី ១,៣ ដល់​ ៥,១សង់ទីម៉ែត្រ ប្រសិនបើអ្នកព្យាយាមធ្វើលំហាត់ប្រាណពត់ឆ្អឹងខ្នងរបស់អ្នកជារៀងរាល់ថ្ងៃ។


ខាងក្រោមនេះគឺជាវិធីសាស្ត្រដែលអាចជួយឲ្យអ្នកឆាប់លូតកម្ពស់បានយ៉ាងល្អ៖
១. ការផ្លាស់ប្ដូររបបអាហារ
អ្នកគួរតែបរិភោគអាហារដែលសម្បូរជីវជាតិ និងត្រឹមត្រូវដើម្បីជួយពន្លូតកម្ពស់របស់អ្នក។ ជាការពិតណាស់ អាហាររូបត្ថម្ភមានភាពចាំបាច់បំផុតក្នុងការជួយទ្រទ្រង់កម្ពស់របស់អ្នកឱ្យដំណើរការលូតលាស់បានល្អប្រសើរ។ អ្នកគួរតែចាប់ផ្ដើមបរិភោគបន្លែ ផ្លែឈើ និងអាហារដែលគ្មានជាតិខ្លាញ់ ហើយព្យាយាមបរិភោគអាហារសម្រន់ដែលមានវីតាមីនដូចជា ផ្លែឈើ ឬក៏ទឹកដោះគោស្រស់ដែលគ្មានជាតិស្ករជាដើម។


២. ទទួលទានចំណីដែលមានប្រូតេអ៊ីនបន្ថែមពីលើរបបអាហារប្រចាំថ្ងៃរបស់អ្នក
អ្នកត្រូវចាំថា សារធាតុប្រូតេអ៊ីនអាចជួយពង្រឹងរាងកាយរបស់អ្នកឲ្យបានរឹងមាំ និងមានសុខភាពល្អដូចជាជំនួយដល់សាច់ដុំជាដើម ហើយវាក៏អាចជួយឲ្យអ្នកលូតកម្ពស់បានខ្ពស់ថែមទៀតផង។ អ្នកគួរតែបរិភោគអាហារដែលមានជាតិប្រូតេអ៊ីនឲ្យបានច្រើនទៅតាមពេលវេលាសមប្រកប។ អ្នកគួរតែបរិភោគអាហារដែលមានជាតិប្រូតេអ៊ីនដូចជា ញ៉ាំយូហ្គឺត (Yogurt) នៅពេលព្រឹក ត្រីធូណា(Tuna Fish) សម្រាប់អាហារថ្ងៃត្រង់ និងបរិភោគសាច់មាន់សម្រាប់អាហារពេលល្ងាច ជាពិសេសបរិភោគឈីសនៅរាល់ពេលអ្នកទទួលទានអាហារសម្រន់។


៣. ទទួលទានស៊ុតជារៀងរាល់ថ្ងៃប្រសិនបើអ្នកមិនមានប្រតិកម្មជាមួយវា
ចំពោះក្មេងដែលបរិភោគស៊ុតសត្វជារៀងរាល់ថ្ងៃ ប្រាកដណាស់ថាពួកគេនឹងមានការលូតលាស់កម្ពស់ខ្ពស់ជាងក្មេងដែលមិនបរិភោគស៊ុត។ ស៊ុតសម្បូរទៅដោយសារធាតុប្រូតេអ៊ីន និងវីតាមីនក្នុងការជួយឲ្យសុខភាពរបស់អ្នកធ្វើការវិវត្តន៍បានល្អប្រសើរ និងធ្វើឱ្យរាងកាយលូតលាស់បានឆាប់រហ័ស។ អាហារស៊ុតពិតជាមានតម្លៃថោក និងងាយស្រួលក្នុងការចម្អិនសម្រាប់បរិភោគខ្លាំងណាស់។ បរិភោគស៊ុត១គ្រាប់ក្នុងមួយថ្ងៃ វាអាចជួយឲ្យអ្នកលូតកម្ពស់បានលឿនខុសពីធម្មតា។

៤. ទទួលទានទឹកដោះគោយ៉ាងតិចណាស់ឱ្យបានមួយដងក្នុងមួយថ្ងៃ ដើម្បីជំនួយដល់ការលូតលាស់របស់អ្នក

យើងពិតជាដឹងហើយថា ទឹកដោះគោស្រស់គឺសម្បូរទៅដោយសារធាតុប្រូតេអ៊ីន កាល់ស្យូម និងវីតាមីនក្នុងការចិញ្ចឹមរាងកាយរបស់អ្នកឲ្យបានល្អ។ ទឹកដោះគោជាជម្រើសដ៏ល្អសម្រាប់អ្នក ចំណែកឯយូហ្គឺត និងឈីសក៏ល្អសម្រាប់សុខភាពផងដែរ។


៥. ទទួលទានកាល់ស្យូម និងលេបថ្នាំវីតាមីនបន្ថែមប្រសិនបើគ្រូពេទ្យអនុញ្ញាតឲ្យអ្នកប្រើប្រាស់
កាល់ស្យូម និងវីតាមីន A, D គឺពិតជាមានសារៈសំខាន់បំផុតក្នុងការជួយឲ្យឆ្អឹងរបស់អ្នករឹងមាំ។ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីផ្ដល់នូវការបំពេញបន្ថែមជាមួយអ្វីដែលអ្នកអាចប្រើប្រាស់បានដើម្បីបំប៉នសុខភាព៕

ប្រភព៖ www.wikihow

Share This Post: