ទូរស័ព្ទដៃ Nokia ជំនាន់ថ្មីសេរី 2.3 នាំមកនូវការថតរូបបានច្បាស់ទោះមានពន្លឺតិច
PR January 17, 2020 Khmernote

ក្រុមហ៊ុន HMD Global ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទដៃយីហោម៉ាក Nokia បានចេញប្រកាសជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មីមួយទៀតគឺ Nokia 2.3 នាំមកនូវជាមួយកាមេរ៉ាដែលបំពាក់ទៅដោយបច្ចេកវិទ្យា AI ដែលជួយឱ្យលោកអ្នកថតរូបបានកាន់តែស្អាត កាន់តែច្បាស់ត្រជាក់ភ្នែក ។ ស្មាតហ្វូន Nokia 2.3 ប្រើអេក្រង់ប្រភេទ HD+ ជាមួយទំហំ 6.2 អ៊ីង កាន់ថ្មបានរហូតដល់ទៅ២ថ្ងៃ អាចរីករាយជាមួយកម្មវិធីកម្សាន្តយ៉ាងសម្បូរបែបដោយមិនព្រួយបារម្ភ ។ អ្វីដែលកាន់តែពិសេសជាងនេះទៀតស្មាតហ្វូន Nokia ម៉ូឌែលថ្មីនេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុត ហើយអាចធ្វើបច្ចុប្បន្នភាពទៅ Android™ 10 ឆាប់ៗ។ Nokia 2.3 នឹងទទួលបានការធ្វើបច្ចុប្បន្នភាព (Update) ប្រចាំខែរយៈពេលដល់ទៅ 3 ឆ្នាំ ថែមទៀត ក្នុងការធានាថាស្មាតហ្វូននេះកាន់តែមានភាពល្អប្រសើរជាងមុន ។

Nokia 2.3 បំពាក់ដោយកាមេរ៉ា ២គ្រាប់ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ Recommended Shot ដែលអាចជួយអ្នកក្នុងការរើសរូបថតដែលល្អជាងគេបំផុត ។ អ្វីដែលកាន់តែអស្ចារ្យនោះមិនថាលោកអ្នកថតរូបនៅក្នុងសកម្មភាពអ្វី មិនថាជាការថតបែបហក់លោតនោះទេ កម្មវិធី Portrait នឹងចាប់យកនូវចំណុចដែលអ្នកញញឹម និងគោលដៅផ្សេងទៀតបានយ៉ាងច្បាស់ ដោយសារតែកម្មវិធី Recommended Shot អាចចាប់បានដោយស្វ័យប្រវត្តិ ទាំងមុនពេលចុចថត និង ពេលថតរួច ព្រមទាំងណែនាំអ្នកឱ្យជ្រើសរើសនូវរូបថតដែលល្អបំផុត។ ក្រៅពីនេះ Nokia 2.3 ភ្ជាប់មកជាមួយនូវប្រព័ន្ធ AI-powered មានបញ្ចូលជាមួយកម្មវិធីផ្សេងៗដូចជា Portrait Mode និង low-light imaging ដែលអ្នកថតអាចច្នៃប្រឌិតជាមួយជំរើសជាច្រើននៅក្នុង setting ។

អ្នកអាចសន្សំសំចៃពេលវេលាដ៏មានតម្លៃរបស់អ្នកជាមួយ Nokia 2.3 ដោយមាន Google Assistant Button ដោយគ្រាន់តែប្រើសំឡេងរបស់អ្នកដើម្បីចូលមើលប្រតិទិន ដូរពេលវេលា ក៏ដូចជាប្រើប្រាស់លើកម្មវិធីផ្សេងៗទៀត ។ Nokia 2.3 ក៏នាំមកជាមួយនូវប្រព័ន្ធចំណាំមុខ និងការដោះសោរដោយស្កេនមុខផងដែរ ។

អតិថិជនពិតជាពេញចិត្តបំផុតជាមួយនឹង Nokia ជំនាន់ទី 2 នេះ ។ ជាមួយគ្នានេះ Nokia 2.3 បានអភិវឌ្ឍន៍ឈានទៅមុខមួយកម្រិតទៀតតាមការសន្យារបស់ក្រុមហ៊ុនក្នុងការផ្តល់ឱ្យលោកអ្នកនូវបទពិសោធន៍កាន់តែអស្ចារ្យ ដោយការតម្លើងទៅកាន់ OS ចុងក្រោយប និងទទួលបានការធ្វើបច្ចុប្បន្នភាព (Update) ប្រចាំខែរយៈពេលដល់ទៅ 3 ឆ្នាំក្នុងតម្លៃមួយដ៏សមរម្យបំផុត ។

ចំណុចកំពូលនៃស្មានហ្វូនជំនាន់ថ្មីនេះ គឺភ្ជាប់ជាមួយនូវប្រព័ន្ធ AI អេក្រង់ទំហំធំ ជាពិសេសគឺអាចស៊ូបានរហូតដល់ទៅ ២ថ្ងៃ ដែលជាជម្រើសដ៏ល្អបំផុតចំពោះអ្នកដែលប្រើប្រាស់ទូរស័ព្ទច្រើន ។

ធ្វើឱ្យអ្នកកាន់តែមានភាពច្នៃប្រឌិត

Nokia 2.3 មកជាមួយនូវ Portrait Mode ដែលផ្តោតទៅលើរូបភាពរបស់អ្នក ហើយព្រាលៗនៅផ្ទៃខាងក្រោយបង្កើតនូវរូបភាពដ៏ពិសេសរំលេចចេញមកស្អាតឥតខ្ចោះ ។ ជាមួយនឹងកាមេរ៉ាភ្លោះ ទំហំ 13MP/2MP អ្នកអាចថតរូបផ្ទាល់ខ្លួនជាមួយនឹងកម្មវិធីក្នុងកាមេរ៉ាជាច្រើន ឬក៏ដាក់ Background ផ្ទៃខាងក្រោយជាមួយរូបភាពដូចជាមេអំបៅ បេះដូង រូបផ្កាយជាដើម។ ចំណុចពិសេសទាំងនេះហើយអាចជួយឱ្យអ្នកច្នៃប្រឌិតបន្ថែម បង្កើតរូបថតដ៏ស្រស់ស្អាតដោយខ្លួនឯង ។ ឧបករណ៍នេះក៏មានបញ្ជូលនូវរូបភាពកម្រិតខ្ពស់ ថតរូបជាមួយនឹងកម្រិតពន្លឺផ្សេងៗគ្នា ហើយក៏អាចដាក់វាបញ្ជូលគ្នាបាន មានន័យថាអ្នកអាចថត stellar images នៅក្នុង vibrant detail ទោះបីអ្នកស្ថិតក្នុងទីកន្លែងងងឹត ។

ថ្មកាន់បានយូរ ជាមួយនិងការកម្សាន្តគ្មានដែនកំណត់

ប្រើប្រាស់ Nokia 2.3 ដោយរីករាយជាមួយនឹងការកាន់ថ្មបានរហូតដល់ទៅ២ថ្ងៃ ដោយសារបច្ចេកវិទ្យា AI-assisted Adaptive Battery technology ។ Nokia 2.3 មានប្រព័ន្ធដែលសិក្សាពីការប្រើប្រាស់ app របស់អ្នក មានន័យថា អ្នកអាចប្រើប្រាស់ទូរស័ព្ទរបស់អ្នករយៈពេលយូរនៅក្នុង app ណាមួយដែលអ្នកពេញចិត្តជាងគេ ដូចជាការមើលរឿងជាដើមដោយអាចបន្តពីមួយភាគទៅមួយភាគដោយមិនបារម្ភពីការអស់ថ្មលឿន ។ អ្នកអាចសម្រាក លម្ហែ ជាមួយអេក្រង់ HD+ ទំហំ 6.2 អ៊ីង នៅក្នុងដៃរបស់អ្នកបង្កើតនូវជីវិតដ៏ស្រស់ស្រាយ ។

ឌីហ្សាញយ៉ាងប្រណិតជាមួយប្រយោជន៍ជាប្រចាំ

ការឌីហ្សាញដោយ Nordic design heritage បានធ្វើឱ្យទូរស័ព្ទ Nokia 2.3 មានសោភ័ណភាពគ្មានដែនកំណត់ ដែលមិនគ្រាន់តែធ្វើឡើងប្រកបដោយសោភ័ណភាព តែព្រមជាមួយគុណភាពដ៏ល្អផងដែរ ។ កំពូលស្មាតហ្វូនមានគម្រប 3D nano-textured ដែលធ្វើឱ្យមានសុវត្ថិភាពខ្ពស់នៅក្នុងដៃអ្នក ។ ទូរស័ព្ទនេះក៏មានពណ៌ឆើតនៅខាងចុង ដែលបង្កើតឱ្យមានភាពងាយស្រួលទាក់ទាញការចាប់អារម្មណ៍ជានិច្ច ។ ការរួមផ្គុំបញ្ជូលគ្នា កម្រិតខ្ពស់ នៅក្នុងការរក្សាកាមេរ៉ាភ្លោះ និង flash នៅផ្នែកខាងក្រោយទូរស័ព្ទដោយមិនត្រូវការ camera bump ។ តួខាងក្នុងមានអាលុយមីញូមកម្រិតខ្ពស់ ដែលធ្វើឱ្យបង្គុំកាន់តែរឹងមាំ ការពារគ្រឿងតូចៗជាច្រើននៅខាងក្នុង ។

បទពិសោធន៍ដែលនូវតែបន្តភាពល្អប្រសើរ

តម្លៃ និង ថ្ងៃចេញ Nokia 2.3 មកជាមួយនូវពណ៌ប្រផេះ និងបៃតង ដែលអាចរកជាវបានចាប់ពីថ្ងៃចន្ទ័ទី២០ ខែមករា ឆ្នាំ២០២០ តាមបណ្តារហាងលក់ទូរសព្ទ័ និង Smart shop ដែលនៅជិតលោកអ្នកជាមួយតម្លៃតែ ១១៥ដុល្លាអាមេរិក ហើយមានថែមជូនអាវយឺតណូគាមួយដ៍ស្រស់ស្អាត។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ៖ 012879 707