ទិញ vivo ល្អហើយ ហេងស៊យឈ្នះរង្វាន់យក្ស ១៦៨លានទៀត!
PR January 17, 2020 Khmernote

ក្រោយពីស្មាតហ្វូនក្រុមហ៊ុន vivo បានដាក់ឲ្យដំណើរការនៅលើទីផ្សារនូវផលិតផលថ្មីៗនាពេលថ្មីៗកន្លងមកនេះ ក្រុមហ៊ុនមានសេចក្ដីរីករាយយ៉ាងខ្លាំងចំពោះអតិថិជនដែលបានបង្ហាញការគាំទ្រដល់ក្រុមហ៊ុន vivo ខ្ពស់ហួសពីការរំពឹងទុក។ បើធៀបទៅនឹងស្មាតហ្វូនដទៃ ដែលមានតម្លៃប្រហាក់ប្រហែល ស្មាតហ្វូន vivo ពិតជាមានសមត្ថភាពខ្ពស់ មានការរចនាប្លែកស្អាត បច្ចេកវិទ្យាកាន់តែជឿនលឿន និងសំបូរបែបសម្រាប់មនុស្សសម័យថ្មី។

ដើម្បីជាការថ្លែងអំណរគុណដល់អតិថិជន ក្រុមហ៊ុន vivo នឹងផ្ដល់ជូននូវរង្វាន់ដល់ទៅ 168 លានរៀលសំរាប់អតិថិជនដែលទិញទូរស័ព្ទ vivo ចាប់ពីថ្ងៃទី 21 ដល់ 25 ខែមករា 2020 ខាងមុខនេះ ដើម្បីជាអាំងប៉ាវក្នុងឱកាសបុណ្យចូលឆ្នាំចិន។ កម្មវិធីនេះមានសម្រាប់ម៉ូដែលទូរស័ព្ទ vivo គ្រប់តម្លៃទាំងអស់ ។

ពេលទិញទូរស័ព្ទ vivo គ្រប់ម៉ូដែល សូមកុំភ្លេចសួរម្ចាស់ហាងដើម្បីផ្សងសំណាងចាប់ឆ្នោតនៅនឹងកន្លែងផ្ទាល់តែម្ដង ដែលកម្មវិធីនេះនឹងមាននៅទូទាំងប្រទេស! កុំភ្លេចប្រាប់មិត្តភក្តិបងប្អូនផង ដើម្បីបានឈ្នះរង្វាន់ធំទាំងអស់គ្នា! ចង់ដឹងថាមានរង្វាន់អ្វីខ្លះកុំភ្លេចចូល Page ផ្លូវការ vivo មើល នៅថ្ងៃទី ២១ មករា ខាងមុខនេះ!