ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ ប្រកាសរកជំនួយបច្ចេកទេសបញ្ហារណ្តៅបង្គន់លាមកជាង១០០កន្លែងនៅឆ្នេរអូរត្រេះ

BY
Khmernote Media
January 17, 2020

ក្រុងព្រះសីហនុ៖ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០កន្លងទៅ អជ្ញាធរខេត្តព្រះសីហនុបានបន្តចុះរុះរើតូប និងកន្លែងលក់ដូរ ប្រមាណ១៥០តូប ដែលអាជ្ញាធរខេត្តចាត់ទុកថា ជាការតាំងកន្លែងលក់ដូរមិនស្របច្បាប់ ដើម្បីយកឆ្នេរទុកជាកន្លែងកំសាន្តសាធារណៈ។ អាជ្ញាធរខេត្តព្រះសីហនុ បានលើកឡើងថា ការរុះរើនេះមិនមែនក្នុងគោលដៅប្រមូលយកដីឆ្នេរសមុទ្រតំបន់នេះ ទុកជាសម្បត្តិរដ្ឋវិញនោះទេ ដោយរដ្ឋបាលខេត្តមានគម្រោងធ្វើផ្លូវ និងសួនច្បារ រួមនិងកែលម្អសោភណ្ឌ័ភាពតាមបណ្តោយឆ្នេរឡើងវិញ ដើម្បីទុកជាឆ្នេរសាធារណៈ សម្រាប់ភ្ញៀវទេសចរណ៍មកលេងកម្សាន្ត។

ក្រោយពេលចុះរុះរើ និងសំអាត​សំរាម​ អំពីការលក់ដូរ​ នៅឆ្នេរ​ អូរត្រេះរួច​ គឺនៅសល់រណ្ដៅ​ បង្គន់លាមក​ ចំនួន​ ១៣៦​ រណ្ដៅ​។ ជុំវិញបញ្ហានេះផងដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការប្រកាសសុំជំនួយបច្ចេកទេស ដើម្បីរកដំណោះស្រាយថា ​តេីត្រូវធ្វេីបែបណា​ ដេីម្បីកុំអោយរណ្ដៅនេះបង្កផលប៉ះពាល់​ដល់ឆ្នេរ? បេីនៅបន្តទៀត​ តេីឆ្នេរសាធារណៈរបស់យេីង​ ទៅជាយ៉ាងណា?

Share This Post: