នេះជាវីដេអូមួយទៀតដែលយុវតីបង្កហិង្សាយកទៅគំរាមយុវតីរងគ្រោះ
បន្ទាប់ពីករណី យុវតីបង្កហិង្សាទាំងបួននាក់ បានដោះស្រាយបញ្ចប់ ដោយធ្វើការយល់ព្រមទទួលកំហុស និងសុំទោសជនរងគ្រោះ ព្រមទាំងរួមគ្នាសងជម្ងឺចិត្តចំនួន ២០០០ ដុល្លារ ដល់ជនរងគ្រោះ ។ ចំណែកអាណាព្យាបាលជនរងគ្រោះបានយល់ព្រមទទួលយកការសុំទោសនិងថវិកា ២០០០ដុល្លារ ជាថ្នូរដកពាក្យបណ្ដឹង។

ប៉ុន្តែនៅយប់ថ្ងៃទី១៧ ខែមករា ម្សិលមិញនេះ យុវតីរងគ្រោះបានរត់ទៅរក K01 វិញ ដោយជនរងគ្រោះមិនព្រមឡើយនូវការសម្របសម្រួលលុយសំណងថវិកា២ពាន់ដុល្លារ ហើយមិនត្រឹមតែប៉ុណ្ណោះលោក K01 បានឲ្យដឹងថា យុវតីឈ្មោះអន បានយកវីដេអូមួយដែលខ្លួនធ្លាប់វាយគ្នានៅតាមផ្លូវយកទៅគំរាមយុវតីរងគ្រោះធ្វើឲ្យគ្នាមានការភ័យខ្លាច។ ដោយលោក K01 បានសរសេររៀបរាប់ថា៖ “នេះជាវីឌីអូមួយថ្មីទៀត ដែលធ្វើអោយមរកតភ័យឡើងញ័របន្ទាប់ពី ក្មេងទំនើងឈ្មោះថា អនជាអ្នកវាយក្មេងស្រីដទៃទៀត តាមដងផ្លូវ ហើយយកវីឌីអូនេះមកគំរាមមរកត សូមបញ្ចាក់ថា ពេលនេះមរកតបានឪពុកមកយកទៅវិញហើយ”៕





