ព័ត៌មានជាតិ

ស្តែងៗ នេះជាវិដេអូសកម្មភាពជនសង្ស័យដែលជាសិស្សសាលាអន្ដរទ្វីប AIS ចុះពីលើម៉ូតូ Today វាយសិស្សម្នាក់ទៀត ជាច្រើនដៃ ធ្ងន់ៗចំមុខក្បាល មិនឲ្យតដៃរួច បណ្តាលឲ្យដួលក្រាបដល់ដី រហូតដល់ស្លាប់

BY
Khmernote Media
January 19, 2020

រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពីអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា មានករណីហិង្សាមានស្ថានទំងន់ (សិស្សនិងសិស្សវ៉ៃគ្នា បណ្តាលអោយជនរងគ្រោះស្លាប់) កើតហេតុនៅផ្លូវ៤០២​ ក្រុម​១១​ ភូមិ២​ សង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង កាលពីវេលាម៉ោង១៦ និង៤០នាទី​ ថ្ងៃទី១៨​ ខែមករា​ ឆ្នាំ២០២០នៅចំណុចផ្លូវ១៨៧ជាប់របងសាលាAIS សង្កាត់ទំនប់ទឹក។ ជនសង្ស័យឈ្មោះនី លីស៊ាង ភេទប្រុស (ឃាត់ខ្លួនបាន) ជនជាតិខ្មែ​រ​ ជាសិស្សសាលា AIS អន្ដរទ្វីបអាមេរិកាំង ស្នាក់នៅផ្ទះលេខ៣A ផ្លូវ១២BT សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ។

ជនរងគ្រោះមានឈ្មោះ សំ សន្ធិវង្ស ភេទប្រុស ជនជាតិខ្មែរ ជាសិស្សសាលាអន្តរទ្វីបអាមេរិកាំង AIS ស្នាក់នៅផ្ទះលេខ៤៣០​ ផ្លវ២៤BT​ ភូមិត្នោតជ្រំ សង្កាត់បឹងទំពន់ ខណ្ឌមានជយ័។​ ដំណេីររឿង​ មុនកេីតកាលពីថ្ងៃទី១៨​ ខែមករា​ ឆ្នាំ២០២០​ វេលាម៉ោងជនរងគ្រោះរួមជាមួយមិត្តភក្តិបានជិះម៉ូតូចេញពីសាលាអន្ដរទ្វីបអាមេរិចកាំង​ ទៅជួបជាមួយជនសង្ស័យនៅផ្លូវ៤០២​ សង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង​ ដោយបានណាត់គ្នាវ៉ៃគ្នាជាមួយជនសង្ស័យ​ (មានទំនាស់នឹងគ្នារឿងហៅអា​) បន្ទាប់ពីជួបគ្នាជាជនសង្ស័យក៏បានវាយគ្នាតែម្ដង​ ខណ:នោះជនរងគ្រោះក៏បា​ន​ដួល ជនសង្ស័យឃេីញដូចនេះក៏បានជិះម៉ូតូម៉ាក Today គេចខ្លួនតែម្ដង​ បន្ទាប់មកជនរងគ្រោះត្រូវបានមិត្តភក្តិបញ្ជូនទៅមន្ទីរពេទ្យមិត្តភាព​ ខ្មែរ-សូវៀត​ ប៉ុន្ដែត្រូវបានគ្រូពេទ្យប្រាប់ថាបានស្លាប់បាត់ហេីយ។ ខាងក្រោមនេះជាវិដេអូជនសង្ស័យវាយជនរងគ្រោះជាច្រើនដៃបណ្តាលឲ្យជនរងគ្រោះមិនអាចតដៃបាន ចុងក្រោយក្រាបដល់ដីសង្ស័យថាស្លាប់តែម្តង។ សូមទស្សនាវិដេអូខាងក្រោមនេះ

Share This Post: