ចាប់បានចោរស្រីដៃរហ័ស លួចទូរស័ព្ទដៃនៅក្នុងផ្សារអ៊ីអន២
យោងតាមការបញ្ជាក់ពីអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោ២១និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានទទួលឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីលួចទូរស័ព្ទដៃ នៅចំណុចក្នុងផ្សារអ៊ីអន២ ផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ០៦នាក់ គេចខ្លួន០៤នាក់(ស្រីក្តី , ស្រីតូច , ស្រីអូន , នាត) កាលពីថ្ងៃទី១០-១១-២០១៩ វេលាម៉ោង១៤ និង៣០នាទី (នៅក្នុងរូបភាពកាម៉ារ៉ានៅក្នុងផ្សារអុីអន២)។
ជនសង្ស័យ២នាក់រួមមាន ៖
១-ឈ្មោះ ចាន់ ធី ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិព្រែកព្នៅ សង្កាត់ព្រៃកព្នៅ ខណ្ឌព្រែកព្នៅ(គ្មានសារធាតុញៀន)
២-ឈ្មោះ សៀន ស្រីភក្ត័ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ (គ្មានសារធាតុញៀន)បានធ្វើសកម្មភាពលួចទូរសព្ទ័ដៃរបស់ជនរងគ្រោះឈ្មោះ ប៊ូ សុជាតា ភេទស្រីអាយុ៣១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះលេខ២៩៦ ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
សម្ភារៈបាត់បង់ ទូរ០២គ្រឿង(១-ម៉ាកអាយហ្វូន អ៊ីចមេត , OPPO និងលុយ១០៥ដុល្លា របស់ជនរងគ្រោះ ។ សម្ភារៈបន្សល់ទុក VIVO និងណូគារចុចពិល របស់ជនសង្ស័យ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ។

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
