បុរសម្នាក់ ខឹងម្ដាយស្ដីបន្តោសរឿង ផឹកស្រាស្រវឹងនិងចាក់ធុងបាស់លឺៗ ចង.កសម្លាប់ខ្លួន
ព័ត៌មានជាតិ January 20, 2020 Khmernote

តាកែវ ៖ បុរសម្នាក់ ខឹងម្ដាយស្ដីបន្តោសរឿង ផឹកស្រាស្រវឹងនិងចាក់ធុងបាស់លឺៗ ចង.កសម្លាប់ខ្លួនកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង២៣និង៣០នាទី នៅក្នុងភូមិទន្លាប់ ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ ។ ជនរងគ្រោះឈ្មោះ នូវ រត្ន័ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើបានយកខ្សែគោ ពណ៍សចងទៅនិងធ្នឹមតូប ជួសជុលទូរទស្សន៍កំពស់3.2ម៉ែត្រ ។

មូលហេតុ ៖ វិបត្តិផ្លូវចិត្ត រឿងខឹងម្ដាយស្ដីបន្តោសផឹកស្រាស្រវឹងចាក់ធុងបាស់លឺៗ ។
ករណីនេះសមត្ថកិច្ចជំនាញ ស្រុកបានសហការនិងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំសោមចុះទៅដល់កន្លែងកើតហេតុ រួចបានធ្វើការពិនិត្យគ្រប់ជ្រុងជ្រោយ ទៅលើសាកសព និងផ្អែកតាមការបំភ្លឺរបស់ម្ដាយសាក សព សន្និដ្ឋានថា ជនរងគ្រោះពិតជាបានចង កសម្លាប់ខ្លួនឯងពិតប្រាកដមែន ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ