ព័ត៌មានជាតិ

ជួយចែករំលែក! ​ស្ត្រីម្នាក់នេះ ជាមុខសញ្ញាដើរល្បួងក្មេងតូចៗ ដោះយកក្រវិល ខ្សែក ខ្សែជើង តាមសាលារៀន

BY
Khmernote Media
January 20, 2020

កំពង់ចាម៖ អធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានបង្ហាញនូវមុខសញ្ញាជនល្មើសមួយរូប ដែលជាមុខសញ្ញាដើរល្បួងក្មេងតូចៗ ដោះយកក្រវិល ខ្សែក ខ្សែជើង តាមសាលារៀន។ ដោយខាងសមត្ថកិច្ចបានប្រកាសសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋធ្វើការចំណាំមុខស្ត្រីជាជនល្មើស ប្រសិនបើបានស្គាល់ ឬឃើញ សូមមេត្តាសូមរាយការណ៍មកសមត្ថកិច្ច តាមរយ:លេខ:088 7991665 និង 061 888872។

ខាងក្រោមនេះជាការប្រកាស​​៖ “អធិការនគរបាលក្រុងកំពង់ចាមសូមជម្រាបដល់សាធារណៈជនទាំងអស់មេត្តាជ្រាបថា​៖​ ស្ត្រីម្នាក់នេះ ជាមុខសញ្ញាដើរល្បួងក្មេងតូចៗ ដោះយកក្រវិល ខ្សែក ខ្សែជើង តាមសាលារៀន បើបងប្អូនណាស្គាល់ រឺ បានឃើញស្រ្តីរូបនេះសូមរាយការណ៍មកសមត្ថកិច្ច តាមរយ:លេខ:088 7991665 និង 061 888872 ការរាយការណ៍របស់បងប្អូន ជាការជួយសង្គ្រោះដល់ក្មេងតូចៗ កុំអោយរងគ្រោះបន្តទៀត! កូនគេកូនយើង សហការគ្នាចាប់ជនខិលខូចអោយបាន។ សូមអរគុណចំពោះការរាយការណ៍ និងការសហការ (យើងខ្ញុំនឹងរក្សាការសំងាត់ជូន) ដោយសេចក្តីគោរព ស្រលាញ់”៕

Share This Post: