ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សុទ្ធតែពួកបំផ្លាញ! ចាប់ខ្លួនជនសង្ស័យ២នាក់ជួញដូរសត្វព្រៃខុសច្បាប់ ហើយរកឃើញសត្វសេក ដែលជាសត្វកម្រស្ទើរផុតពូជជាង១០០ក្បាល ត្រូវគេច្រកក្នុងដបទឹកសុទ្ធ

    BY Khmernote Media January 20, 2020
    សុទ្ធតែពួកបំផ្លាញ! ចាប់ខ្លួនជនសង្ស័យ២នាក់ជួញដូរសត្វព្រៃខុសច្បាប់ ហើយរកឃើញសត្វសេក ដែលជាសត្វកម្រស្ទើរផុតពូជជាង១០០ក្បាល ត្រូវគេច្រកក្នុងដបទឹកសុទ្ធ

    ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ កម្លាំងចម្រុះប្រចាំស្នាក់ការប្រចាំបញ្ជានៅគីឡូម៉ែត្រលេខ ៥៩ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានធ្វើការចាប់ឃាត់ជនសង្ស័យចំនួន​០២នាក់ ដែលបានជួញដូរសត្វព្រៃខុសច្បាប់ រួមនឹងវត្ថុតាងមានៈ សត្វសេកចំនួន ១០៩ក្បាល និងម៉ូតូចំនួន០២គ្រឿង។

    បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងយើងបានប្រគល់ជូនកម្លាំងជំនាញដែនជំរកសត្វព្រៃសីមា ដើម្បីចាត់ការបន្តតាមនីតិវិធី ។ សូមបញ្ជាក់ថា ចំពោះសត្វសេកយើងបានធ្វើការប្រឡែង​ទៅវិញ ហើយសត្វសេកនេះដែរគឺជាអំបូរសត្វដែលកម្រស្ទើរតែផុតពូជទៅហើយ នៅក្នុងទឹកដីខេត្តមណ្ឌលគិរី។

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay