ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ មកដើរលេងកំសាន្តក្នុងខេត្តព្រះសីហនុឲ្យបានច្រើន
ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះថា នៅប៉ុន្មានថ្ងៃទៀតទេ ដល់ថ្ងៃចូលឆ្នាំ ចិន វៀតណាម កូរ៉េ ហើយក្នុងនាមខ្ញុំបាទ ស្នងការនគរបាលខេត្ត សូមគោរពអញ្ជើញ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និង ភ្ញៀវអន្តរជាតិ មកទេសចរណ៍ និង លេងកំសាន្ត ក្នុងខេត្តព្រះសីហនុ ដែលមានឆ្នេរសមុទ្រ ស្រស់ស្អាត និង ឆ្នេរតាមបណ្ដាកោះនានា ។ យើងមានផ្ទះសំណាក់ បឹងកាឡូ រីហ្សត សណ្ឋាគារ និង ភោជនីយដ្ឋាន រងចាំបំរើជូនគ្រប់ពេល ជាពិសេស ក្នុងខេត្តមានសេវា សុវត្ថិភាពសន្តិសុខ សណ្ដាប់ធ្នាប់គ្រប់កន្លែង។
គណៈបញ្ជារការឯកភាពខេត្តត្រៀមខ្លួនបំរើជូន រួចរាល់ហើយ។ ជាពិសេស កងកំលាំងស្នងការដ្ឋានគរបាលខេត្តព្រះសីហនុ បានត្រៀម ទាំងមធ្យោបាយ និង សម្ភារៈ និង លេខទំនាក់ទំនងបំរើជូន ២៤ម៉ោង លើ២៤ម៉ោង ដើម្បីងាយស្រួលទំនាក់ទំនង។
-លេខស្នងការដ្ធាន៖ 0977780008, 0313749848, (011) 506677, 516677, 526677។
-ក្រុងព្រះសីហនុ៖ 0977780093។
-ស្រុកព្រៃនប់៖ 0977780094។
-ស្រុកស្ទឹងហាវ៖ 0977780095
-ស្រុកកំពង់សីលា៖ 0977780096។
” alt=”” />



