ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រយៈពេល៥ថ្ងៃ ចាប់បានម៉ូតូប្រើស៊ីមាំងបង្កសំលេងរំខានគេឯងបានចំនួន២០គ្រឿង

    BY Khmernote Media January 20, 2020
    រយៈពេល៥ថ្ងៃ ចាប់បានម៉ូតូប្រើស៊ីមាំងបង្កសំលេងរំខានគេឯងបានចំនួន២០គ្រឿង

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពីអធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ​ បានបង្ហាញអំពី​លទ្ធផល​ បង្រ្កាប​មធ្យោបាយ​គ្រប់​ប្រភេទ​ (ម៉ាស៊ីន​ បំពង​សំឡេង​ សុីមាំងប្រែន​) ដែល​បង្កការរំខានដល់ភ្លៀវជាតិ អន្តរជាតិ តាមបណ្តា ភូមិគ្រឹះថ្នាក់ដឹកនាំ និវេសស្ថាន និង លំនៅដ្ឋានប្រជាពលរដ្ឋ ធ្វើអោយប៉ះពាល់សណ្តាប់សង្គម ជាពិសេសក្នុងម៉ោងសំរាកថ្ងៃ យប់ជាប្រចាំ។

    ផ្នែកជំនាញ និងប៉ុស្តិ៍ទាំង១១បានចេញធ្វើសកម្មភាពល្បាតពួន​ស្ទាក់​ ទប់ស្កាត់​បទល្មើស​គ្រប់ប្រភេទ ត្រួតពិនិត្យ និងបង្ក្រាបលេីមធ្យោបាយ(រថយន្ត និងម៉ូតូ​បំពង​សំឡេង​ ខុសប្រក្រតី សុីម័ងប្រែន ) ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ខែមករាឆ្នាំ២០២០ ជាលទ្ធផលបានចំនួន២០គ្រឿង ។ ចំពោះមុខកម្លាំងអធិការដ្ឋានបានធ្វើសកម្មភាពត្រួតពិនិត្យ បង្ក្រាបនៅក្នុងភូមិសាស្ត្រទាំង១១សង្កាត់របស់ខណ្ឌដូនពេញរួមមាន:

    1-ជុំវិញព្រះបរមរាជវាំង
    2-តាមតំបន់ដែលមានស្ថានទូត និវេស្ថានជនបរទេស
    3-ភូមិគ្រឹះថ្នាក់ដឹកនាំ
    4-គ្រឹះស្ថានអប់រំសិក្សា
    5-តំបន់រម្មនីយ៍ដ្ឋានប្រវត្តិសាស្រ្ត វត្តភ្នំ
    6-សារមន្ទីជាតិ
    7-តំបន់ទេសចរណ៍សប្បាយភាព
    8-តាមបណ្តោយផ្លូវសុរាម្រិត​ដេីមពោធិបរមរូបវិមានឯករាជ្យ។

    រួចយកមករក្សាទុក នៅអធិការដ្ឋាន ដើម្បីសុំគោលការណ៍ដឹកនាំធ្វើការអប់រំ ណែនាំដល់ម្ចាស់យានយន្ត បញ្ឃប់ការប្រើប្រាស់មធ្យោបាយ ខុសប្រក្រតី ។ ក្នុងរយ:ពេលនៃការបង្ក្រាបជាប្រចាំចំពោះម៉ូតូកែច្នៃដែលបង្កសម្លេងរំខានដល់ប្រជាពលរដ្ឋ សង្កេតឃេីញថា ករណីម៉ូតូកែច្នៃនេះមានការថយចុះ ហេីយក៏មានការគាំទ្រច្រេីនពីប្រជាពលរដ្ឋ ម្យ៉ាងវិញទៀតក្រោយពីការចាប់ឃាត់ទុកមួយរយ:ម្ចាស់ម៉ូតូត្រូវត្រៀមយកសុីមុាំងម៉ូតូ ដេីម្បីយកទៅដូរសុីមុាំងកែច្នៃ ជាពិសេសម្ចាស់ម៉ូតូទាំងអស់ នឹងត្រូវធ្វេីកិច្ចសន្យា មុននឹងអនុញ្ញាត្តិអោយយកម៉ូតូទៅវិញ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: