ព័ត៌មានជាតិ

ស្ថានភាពគុណភាពខ្យល់នៅភ្នំពេញ មានគុណភាពល្អប្រសើរឡើងវិញហើយ

BY
Khmernote Media
January 20, 2020

នៅមុននេះបន្តិចក្រសួងបរិស្ថានបានឲ្យដឹងថា យោងតាមលទ្ធផលនៃការអង្កេតតាមដានគុណភាពខ្យល់ពីស្ថានីយត្រួតពិនិត្យគុណភាពខ្យល់នៅទូទាំងប្រទេស ស្ថានភាពគុណភាពខ្យល់នៅរាជធានីភ្នំពេញបានមានគុណភាពល្អប្រសើរឡើងវិញហើយ ដោយប៉ារ៉ាម៉ែត្រ កំហាប់ភាគល្អិតនិចល PM2.5 បានស្ថិតនៅក្រោមកម្រិតស្តង់ដារកំណត់។ ចំណែកស្ថានភាព គុណភាពខ្យល់ នៅតាមបណ្តាខេត្តនានាក៏មានគុណភាពល្អផងដែរ។ មន្ត្រីជំនាញក្រសួងបរិស្ថាននៅតែ តាមដានបន្តទៀត លើស្ថានភាពគុណភាពខ្យល់នេះ។ ប្រសិនបើមានអ្វីប្រែប្រួល ក្រសួងបរិស្ថាននឹងជម្រាបជូនដំណឹងភ្លាមៗ៕

Share This Post: