ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចោរបន្លំធ្វើជាជាង GPS លួចរថយន្តស៊េរីទំនើប Lexus NX200T លួចបានហើយប្រុងយកទៅបាញ់ដូរពណ៌ សំណាងសមត្ថកិច្ចរកឃើញទាន់ (មានវីដេអូ)

    BY Khmernote Media January 21, 2020
    ចោរបន្លំធ្វើជាជាង GPS លួចរថយន្តស៊េរីទំនើប Lexus NX200T លួចបានហើយប្រុងយកទៅបាញ់ដូរពណ៌ សំណាងសមត្ថកិច្ចរកឃើញទាន់ (មានវីដេអូ)

    រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ មានការភ្ញាក់ផ្អើលមួយ ដោយមានជនសង្ស័យម្នាក់បន្លំថា ជាជាងមកមេីល GPS ឡាន​ ដោយអ្នកផ្ទះរវល់ក៏អោយខ្លួនមកមេីល ហេីយក៏ឆ្លៀតឱកាសយករថយន្តចេញទៅបាត់​តែម្តង។ ហេតុការណ៍នោះកើតឡើងស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំណែកឯរថយន្តដែលចោរធ្វើសកម្មភាពលួច ម៉ាក Lexus NX200T ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AY-6695។

    បន្ទាប់ពីចេញប្រតិបត្តិការស្រាវជ្រាវរួចមក កាលពីវេលាម៉ោង២២ និង៣០នាទីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ម្សិលមិញនេះ កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនចោរលួចរថយន្តស៊េរីទំនើប Lexus NX 200T នោះបាននៅក្នុងភូមិក្រាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យរូបនោះបាននិយាយថា ក្រោយលួចឡានបានហើយប្រុងយកទៅបាញ់ដូរពណ៌ពីពណ៌ស ទៅពណ៌ខ្មៅ ដោយជាងគេយកតម្លៃ៣០០ដុល្លារជាង រួចក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង។ ខាងក្រោមនេះគឺជាសំដីរបស់ចោរ ក្រោយធ្វើសកម្មភាពលួចរថយន្តបាន៖

    អត្ថបទ៖ សេម
    រូបភាព និងវីដេអូ៖ លោក ប្រាក់ វ៉ាន់ដា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay