ព័ត៌មានជាតិ

ថោកទាបណាស់! ឪពុកបង្កើត ចាប់រំលោភសេពសន្ធវៈលើកូនស្រីបង្កើត រហូតដល់ទៅ៥ដង

BY
Khmernote Media
January 21, 2020

ខេត្តព្រះសីហនុ៖ បុរសតិរិច្ឆានគ្មានគុណធម៌ គ្មានភាពជាឪពុកក្នុងខ្លួន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បន្ទាប់ពីបុរសរូបនេះបានធ្វើសកម្មភាពចាប់រំលោភសេពសន្ធវៈលើកូនស្រីបង្កើតខ្លួនឯង នៅចំណុចភូមិទួលទទឹង១ ឃុំ ទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជនសង្សយ័រូបនេះឈ្មោះ មុំ ផាត់ណា ភេទ ប្រុស អាយុ ៤១ ឆ្នាំមុខរបរធ្វើស្រែ មានទីលំនៅដូចកន្លែងកើតហេតុ បានធ្វើសកម្មភាព ចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួនឈ្មោះ ផ.ច.រ.ស អាយុ១២ឆ្នាំមុខរបរសិស្ស ។

ពេលកំពុងធ្វើសកម្មភាពរំលោភនៅក្នុងផ្ទះស្រាប់តែម្តាយទៅទាន់ ហើយមកប្តឹងរាយការណ៍ជូនសមត្ថកិច្ចចុះមកឃាត់ខ្លួនតែម្តង។ តាមការបំភ្លឺពីក្មេងស្រីរងគ្រោះបានបញ្ជាក់ថាឪពុករបស់ខ្លួនបានធ្វើសកម្មភាពចាប់រំលោភខ្លួនបានចំនួនប្រាំដងរួចមកហើយ ហើយខ្លួនធ្លាប់និយាយប្រាប់ជីដូនរបស់ខ្លួនដែរតែគាត់មិនជឿ លុះដល់ពេលកើតហេតុក្រោយនេះ បានម្តាយមកទាន់។ បច្ចុប្បន្ននគរបាល បានឃាត់ខ្លួនជន សង្ស័យនិងកសាងសំណុំរឿងយកទៅផ្តន្ទាទោសតាមនិតិវិធីច្បាប់៕

ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

Share This Post: