ព័ត៌មានជាតិ

សូមជួយអភិរក្ស ថែរក្សាសត្វព្រៃ! ហ្វូងសត្វស្លាប កំពុងកើនឡើងគួរកត់សម្គាល់ នៅបឹងកន្សែង ក្រុងបានលុង

BY
Khmernote Media
January 21, 2020

ខេត្តរតនគិរី៖ បឹងកន្សែង ដែលស្ថិតនៅចំកណ្តាលក្រុងបានលុង មានទេសភាពស្រស់ស្អាត ជាពិសេសភ្ញៀវទេសចរណ៍ដែលមកកម្សាន្តអាចមកទស្សនា ស្រូបយកខ្យល់អាកាសធម្មជាតិ ហើយមិនត្រឹមតែប៉ុណ្ណោះបានមើលហ្វូងសត្វស្លាប ដោយខាងរដ្ឋបាលខេត្តបានឲ្យដឹងថាកំពុងកើនឡើងគួរកត់សម្គាល់។

ហ្វូងសត្វស្លាប មាន់ទឹក ប្រវឹក ក្អែក បានបង្ហាញវត្តមានយ៉ាងច្រើននៅរមណីយដ្ឋាន បឹងកន្សែង ក្នុងក្រុងបានលុង ខេត្តរតនគិរី ជាមួយជំនោរពេលសូរិយារៀបលិច។ សូមជួយអភិរក្ស ថែរក្សាសត្វព្រៃ ដើម្បីទេសចរណ៍៕

Share This Post: