ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ពិធីករឌីជេ ឡាយអិន ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ៤ឆ្នាំ ពីបទជួញដូរគ្រឿងញៀន

    BY Khmernote Media January 21, 2020
    ពិធីករឌីជេ ឡាយអិន ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ៤ឆ្នាំ ពីបទជួញដូរគ្រឿងញៀន

    ភ្នំពេញ៖ ពិធីករឌីជេ ឡាយអិន និងបក្ខពួក៣នាក់ទៀត កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ម្សិលមិញនេះ ត្រូវតុលាការសម្រេចដាក់ទោសឲ្យជាប់ពន្ធនាគារ រយៈពេលពី៤ឆ្នាំរហូតដល់១៥ឆ្នាំ ពីបទជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់។ ដោយពិធីករឌីជេ ឡាយអិន ឈ្មោះពិត ហែម បូរិទ្ធ អាយុ​៣៣​ឆ្នាំ និង ឈ្មោះ ម៉ៅ ស្រី​ណា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗ៤ឆ្នាំនិងពិន័យ៦លានរៀល ចំណែកបក្ខពួក២នាក់ទៀតមាន ឈ្មោះ អុិន សា​ខន ផ្តន្ទាទោសដាក់ពន្ធនាគារ១១ឆ្នាំពិន័យ២០លានរៀល និងឈ្មោះ​ស៊ិន សម្ភស្ស ដាក់ពន្ធនាគារ ១៥ឆ្នាំ ពិន័យ​២០លានរៀល។

    សូមរំលឹកថា អតីតពិធីករ ឌីជេ ឡាយអិន និងបក្ខពួក៣នាក់ទៀត ត្រូវបានជាប់ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទកាន់កាប់អាវុធដោយខុសច្បាប់ ដែលបានប្រព្រឹត្តកាលពី​​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៨ ស្ថិតនៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក។ សមត្ថកិច្ច​ដកហូត​វត្ថុតាង​នៅ​​ក្នុង​បន្ទប់​១០៨ ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក រួមមាន ១.ថ្នាំ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​៣៧៤.៣៩​ក្រាម​ ២.សារធាតុ​ញៀន​ប្រភេទ​អ៊ិច​ស្តា​ស៊ី​ចំនួន​១៥៦២​គ្រាប់ ស្មើ​ទម្ងន់ និង​៦០៩.៣៣​ក្រាម (​សរុប​ជាង​១​គីឡូក្រាម​) ៣.អាវុធខ្លី​១​ដើម (​ឡុ​ក​) ៤.ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ធំ​១​គ្រឿង និង​តូច​២​គ្រឿង៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay