ព័ត៌មានជាតិ

អធិការខណ្ឌពោធិ៍សែនជ័យ ទើបឡើងថ្មីៗ ប្រកាសលេខទូរស័ព្ទផ្ទាល់ខ្លួន ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋទំនាក់ទំនងរាល់បញ្ហា ជាពិសេសនគរបាលដែលមិនទទួលពាក្យបណ្តឹងពលរដ្ឋ

BY
Khmernote Media
January 21, 2020

ថ្មីៗនេះលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដែលទើបតែឡើងថ្មីៗ បានបង្ហោះនៅលើហ្វេសបុកផ្ទាល់ខ្លួនរបស់លោក ប្រកាសលេខទូរស័ព្ទផ្ទាល់ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋទំនាក់ទំនងរាល់បញ្ហាដែលកើតមាននៅក្នុងខណ្ឌរបស់ខ្លួន ដោយគាត់បានរៀបរាប់ថា៖ “ក្នុងនាមខ្ញុំបាទជាអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ខ្ញុំបាទសូមប្រកាសលេខទូរស័ព្ទខ្ញុំបាទផ្ទាល់ ដើម្បីបងប្អូនទំនាក់ទំនងរាល់បញ្ហាដែលមាននឹងកើតឡើង ។

ពិសេស បើមាននគរបាលក្នុងខណ្ឌយើងខ្ញុំមានបញ្ហាឬមិនបំពេញភារកិច្ចជានគរបាលជូនប្រជាពលរដ្ឋដោយប្រការណាមួយ រឺមិនទទួលពាក្យបណ្តឹងបងប្អូន សូមខលមក លេខរបស់ខ្ញុំផ្ទាល់ 012932666 ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ។”

Share This Post: