ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អន្តរាគមន៍ទៅព្រះរាជអាជ្ញា ឲ្យបន្តបណ្តឹងអាជ្ញាលើយុវតី៤រូបដែលវាយទាត់ធាក់យុវតីម្នាក់នៅក្នុងថ្នាក់រៀន

BY
Khmernote Media
January 21, 2020

រាជធានីភ្នំពេញ៖ ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអន្តរាគមន៍ទៅព្រះរាជអាជ្ញាឲ្យបន្តបណ្តឹងអាជ្ញាលើសិស្សស្រី៤រូប ដែលបង្កហិង្សានិងពាក្យសម្តីមិនសមរម្យលើសិស្សស្រីម្នាក់នៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានីផ្សារដើមថ្កូវ ដោយព្រះរាជអាជ្ញា កំពុងឲ្យនគរបាលបញ្ជូនសំណុំរឿងមកតុលាការ ដើម្បីដាក់ទោសតាមផ្លូវច្បាប់។

ដោយលោក ពេជ្រ ស្រស់ បានសរសេរលិខិតមួយច្បាប់ជូនឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅក្នុងកិច្ចប្រជុំធ្វើបទបង្ហាញ និងពិគ្រោះ ពិភាក្សា ក្នុងក្របខ័ណ្ឌឧត្តម ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាមួយប្រតិភូក្រសួងយុត្តិធម៌ ដែលធ្វើឡើងកាលពីព្រឹកមិញនេះនៅវិមានសន្តិភាព។ លោក ពេជ្រ ស្រស់ បានសរសេររៀបរាប់ថា៖ “ករណីសិស្សស្រីហឹង្សានៅសាលាដើមថ្កូវ មិនទាន់បានបញ្ចប់ទេ! ក្រសួងយុត្តិធម៌បានអន្តរាគមន៍ទៅព្រះរាជអាជ្ញាឲ្យបន្តបណ្តឹងអាជ្ញាលើយុវតី៤រូបនោះហើយ ដោយព្រះរាជអាជ្ញាកំពុងឲ្យ ប៉ូលីសបញ្ជូនសំណុំរឿងមកតុលាការ”៕

 

Share This Post: