វីដេអូពេញបង្ហាញពីទិដ្ឋភាពសិស្សសាលាវ៉ៃគ្នារហូតដល់ស្លាប់ ដែលថតបានដោយកាមេរ៉ាមួយជ្រុងទៀត (មានវីដេអូ)
កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ កន្លងទៅ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានឃាត់ខ្លួនសិស្សសាលាម្នាក់ ពាក់ព័ន្ធករណី សិស្សសាលាវ៉ៃគ្នារហូតដល់ស្លាប់ ដែលកើតហេតុនៅផ្លូវ៤០២ ក្រុម១១ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។ ជនសង្ស័យឈ្មោះនី លីស៊ាង ភេទប្រុស ជនជាតិខ្មែរ ជាសិស្សសាលា AIS អន្ដរទ្វីបអាមេរិកាំង ស្នាក់នៅផ្ទះលេខ៣A ផ្លូវ១២BT សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។

ចំណែកឯជនរងគ្រោះមានឈ្មោះ សំ សន្ធិវង្ស ភេទប្រុស ជនជាតិខ្មែរ ជាសិស្សសាលាអន្តរទ្វីបអាមេរិកាំង AIS ស្នាក់នៅផ្ទះលេខ៤៣០ ផ្លវ២៤BT ភូមិត្នោតជ្រំ សង្កាត់បឹងទំពន់ ខណ្ឌមានជយ័។ ជម្លោះទាស់ទែងគ្នារហូតឈានដល់ការវ៉ៃដំគ្នានេះ កើងឡើងដោយសារតែរឿងហៅ អា រួចជនសង្ស័យ និងជនរងគ្រោះក៏បានណាត់គ្នាវ៉ៃតែម្តង ខណ:នោះជនរងគ្រោះក៏បានដួល ជនសង្ស័យឃេីញដូចនេះក៏បានជិះម៉ូតូម៉ាក Today គេចខ្លួនតែម្ដង បន្ទាប់មកជនរងគ្រោះត្រូវបានមិត្តភក្តិបញ្ជូនទៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ប៉ុន្ដែត្រូវបានគ្រូពេទ្យប្រាប់ថាបានស្លាប់បាត់ហេីយ។ ខាងក្រោមនេះគឺជាវីដេអូពេញ នៃការវាយដំគ្នា ដែលថតបានដោយកាមេរ៉ាសុវត្ថិភាព៖



