ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម គួច ចំរើន ថា ការរៀបចំឆ្នេរអូរត្រេះត្រូវរុះរើចេញទាំងអស់ សូម្បីតែសំណង់រីសត ឬផ្ទះសំណាក់នៅលើឆ្នេរ ក៏រុះរើចេញអស់ដែរ ដើម្បីទុកកន្លែងឲ្យបងប្អូនកម្សាន្ត

    BY Khmernote Media January 22, 2020
    ឯកឧត្តម គួច ចំរើន ថា ការរៀបចំឆ្នេរអូរត្រេះត្រូវរុះរើចេញទាំងអស់ សូម្បីតែសំណង់រីសត ឬផ្ទះសំណាក់នៅលើឆ្នេរ ក៏រុះរើចេញអស់ដែរ ដើម្បីទុកកន្លែងឲ្យបងប្អូនកម្សាន្ត

    ខេត្តព្រះសីហនុ-អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា សម្រាប់ការរៀបចំឆ្នេរអូរត្រេះ មិនមែនតែរោងស្នាក់នៅ បណ្តោះអាសន្ន និងតូបលក់ដូររបស់ប្រជាជននៅលើឆ្នេរនេះទេ ដែលអជ្ញាធររុះរើចេញ សូម្បីតែសំណង់រីសតឬផ្ទះសំណាក់របស់លោកប៉េងជា នៅលើឆ្នេរនេះជាប់នឹងអូរត្រជាក់ចិត្តក៏ត្រូវបានរុះរើចេញអស់តាមការកំណត់របស់រដ្ឋបាលខេត្តព្រះសីហនុដែរ។

    ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថាឆ្នេរដែលអជ្ញាធរខេត្តរៀបចំជាឆ្នេរសាធារណៈ មានប្រវែង ៣ ៥០០ម៉ែត្រ ក្នុងនោះមានរៀបចំបន្ទប់ទឹកសា​ធារណៈ ​មិនអោយមានសង់រោងសម្រាប់លក់ដូរទេ សម្រាប់ប្រជាពលរដ្ឋ អ្នកទេសចរណ៍អាចក្រាលកន្ទេលឬ​បោះតង់ ដោយគ្មានបង់ប្រាក់ដូចកាលពីមុនទៀតឡើយ៕

    ប្រភព៖ លោក Huy Bunleng

    Share This Post:
    MPO4D jitutoto mpo4d Mpoplay