ព័ត៌មានជាតិ
អគ្គិភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅ ក្នុងខេត្តស្ទឹងត្រែង
BY Khmernote Media
January 22, 2020
ខេត្តស្ទឹងត្រែង៖ យោងតាមប្រភពព័ត៌មានរាយការណ៍ឲ្យដឹងថា មុនពេលនេះមានករណីអគ្គិភ័យមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅផ្ទះប្រជាពលរដ្ឋ ស្ថិតត្រង់ចំណុចរង្វង់មូលក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ខណៈពេលនេះ រថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង កំពុងធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍អគ្គិភ័យនេះ យើងមិនទាន់ដឹងថាមកពីមូលហេតុអ្វីនៅឡើយទេ យើងរង់ចាំការស្រាវជ្រាវពីសមត្ថកិច្ចសិន៕
