ខ្មែរណូត

ស្វែងរក

  • ចំណេះដឹង

    វិធីសាស្រ្ត៣ចំណុច ដើម្បីធ្វើអោយសុខភាពរបស់អ្នកប្រសើរឡើងជាមួយការញ៉ាំខ្ញី!

    BY Khmernote Media January 23, 2020
    វិធីសាស្រ្ត៣ចំណុច ដើម្បីធ្វើអោយសុខភាពរបស់អ្នកប្រសើរឡើងជាមួយការញ៉ាំខ្ញី!

    ប្រាកដណាស់ខ្ញីត្រូវបានគេដឹងថាវាមានរសជាតិហឹរ ហើយជាពិសេសវាមានសមត្ថភាពខ្ពស់បំផុតក្នុងការជួយអ្នកដែលកើតមានបញ្ហាក្រពះ និងពោះវៀនតូចៗបានដោយប្រសិទ្ធភាព។ ដោយឡែកខ្ញី ក៏អាចជួយការពារនិងប្រឆាំងនឹងការរលាកបានយ៉ាងមានប្រសិទ្ធភាពផងដែរ។

    ប្រសិនបើអ្នកថែមខ្ញី ទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក នោះវានឹងអាចធ្វើឱ្យសុខភាពរបស់អ្នកមានភាពប្រសើរឡើង។ ខាងក្រោមនេះគឺជាវិធីសាស្ត្រ និងការណែនាំមួយចំនួននៃការបរិភោគខ្ញីដើម្បីឲ្យមានសុខភាពល្អ៖

    ១. ការផឹកទឹកខ្ញី ការផឹកទឹកខ្ញីជាប្រចាំ វាក៏បានផ្ដល់ផលប្រយោជន៍ជាច្រើនផងដែរដូចជា ការសម្រកទម្ងន់ និងកាត់បន្ថយជាតិខ្លាញ់ចេញពីសារពាង្គកាយ។ ដោយវិធីសាស្ត្រនេះអ្នកគ្រាន់តែយកខ្ញី ឬមើមខ្ងីយកដាំជាមួយនឹងទឹកក្ដៅ ហើយបរិភោគរួចជាការស្រេច។

    ២. បន្ថែមខ្ញីទៅក្នុងរបបអាហារ អ្នកគួរតែចាប់ផ្ដើមដាក់បន្ថែមខ្ញីទៅក្នុងរបបអាហាររបស់អ្នកជាប្រចាំថ្ងៃ ព្រោះវាបានផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនទៅក្នុងរាងកាយរបស់អ្នក ដោយសារតែខ្ញីគឺជាថ្នាំម្យ៉ាងដែលគ្មានហានិភ័យនៅពេលដែលអ្នកបរិភោគជាប្រចាំ។

    ៣. បរិភោគថ្នាំដែលផលិតចេញពីខ្ញី តាមការស្រាវជ្រាវបានឲ្យដឹងថា ខ្ញីអាចប្រើជាថ្នាំគ្រាប់ដើម្បីជួយការពាររាងកាយរបស់អ្នកពីជំងឺផ្សេងៗ និងជាពិសេសវាអាចទប់ស្កាត់មេរោគដែលឆ្លងបានយ៉ាងច្រើនប្រភេទផងដែរ។

    ក. ប្រសិនបើអ្នកកើតមាន បញ្ហាក្រពះ ដែលមានរោគសញ្ញាដូចជា ចង់ក្អួត ស្ទះដង្ហើម ឬប្រភេទផ្សេងទៀតនៃប្រព័ន្ធរំលាយអាហារ អ្នកគួរព្យាយាមបរិភោគខ្ញីចំនួន ១ក្រាម ក្នុងមួយថ្ងៃ ព្រោះវាអាចជួយឱ្យអ្នកមានអារម្មណ៍បានធូរស្បើយឡើងវិញ។

    ខ. ចំពោះស្ត្រីដែលមានផ្ទៃពោះ នៅពេលដែលមានរោគសញ្ញា ចង់ក្អួតចង្អោរពីការមានគភ៌នោះពួកគេអាចបរិភោគខ្ញីចំនួន ៦៥០ក្រាម ទៅ១ក្រាម ក្នុងមួយថ្ងៃដើម្បីកាត់បន្ថយអការៈចាញ់គភ៌បានយ៉ាងមានប្រសិទ្ធភាព៕

    ប្រភព៖wikihow

    Share This Post:
    MPO4D jitutoto mpo4d Mpoplay