រថយន្ត

Tesla ក្លាយជាក្រុមហ៊ុនមានតម្លៃបំផុតទី២ នៅលើពិភពលោក ជាមួយនឹងតម្លៃទីផ្សារជាង ១០០ ពាន់លានដុល្លារអាមេរិក

BY
autoadmin
January 24, 2020

ក្រុមហ៊ុន Tesla បានក្លាយជាក្រុមហ៊ុនផលិតរថយន្ត ដែលមានតម្លៃបំផុតលំដាប់ទី២ នៅលើពិភពលោក ដែលមានតម្លៃទីផ្សារ ១០២.៧ពាន់លានដុល្លារ។ ក្រុមហ៊ុនផលិតរថយន្តដើរដោយថាមពលអគ្គិសនីមួយនេះ បានវ៉ាដាច់ក្រុមហ៊ុន Volkswagen របស់ប្រទេសអាឡឺម៉ង់ ខណៈក្រុមហ៊ុន Toyota Motor ឈរនៅចំណាត់ថ្នាក់លេខ១។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla មានតម្លៃ ៥៦៩ដុល្លារ នៅពេលការជួញដូរបានបញ្ចប់នៅថ្ងៃពុធ ដែលជាមូលហេតុតម្លៃទីផ្សាររបស់ខ្លួនកើនឡើង។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្ត Tesla បានកើនឡើងទ្វេដង ក្នុងរយៈពេលបីខែកន្លងមកនេះ។

ការចាប់អារម្មណ៍របស់វិនិយោគិនភាគច្រើនគឺទៅលើរោងចក្រថ្មីរបស់ Tesla នៅស៊ាងហៃ ដែលជាមូលដ្ឋានផលិតកម្មដំបូងរបស់ខ្លួននៅក្រៅសហរដ្ឋអាមេរិក។ ពួកគេជឿជាក់ថា ការពង្រីកនេះធ្វើឱ្យក្រុមហ៊ុនស្ថិតក្នុងជំហរមួយ ដើម្បីពន្លឿនការលក់នៅក្នុងប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតរបស់ពិភពលោក។ ទោះយ៉ាងណាអ្នកវិភាគខ្លះនិយាយថា ក្រុមហ៊ុន Tesla មានតម្លៃថ្លៃហួសហេតុ ព្រោះទិន្នផលរបស់វាមានត្រឹមតែ ៣% នៃរថយន្តតូយ៉ូតា ឬ Volkswagen ប៉ុណ្ណោះ៕

អត្ថបទ៖ លីដា

Share This Post: