ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឆ្លងភ្លើង​អំ​ពូ​ល​កុងម៉ា​ បង្កជា​អគ្គិភ័យ​ឆេះ​ផ្ទះថ្ម​មួយ​កន្លែង​នៅខណ្ឌ​ពោធិ៍​សែន​ជ័យ​

    BY Khmernote Media January 24, 2020
    ឆ្លងភ្លើង​អំ​ពូ​ល​កុងម៉ា​ បង្កជា​អគ្គិភ័យ​ឆេះ​ផ្ទះថ្ម​មួយ​កន្លែង​នៅខណ្ឌ​ពោធិ៍​សែន​ជ័យ​

    ​រាជធានី​ភ្នំពេញ​៖​ ឆ្លងរ​ន្ត​អគ្គិសនី​អំ​ពូ​ល​កុងម៉ា​ បង្ករ​ជា​អគ្គិភ័យ​ឆាបឆេះ​ផ្ទះថ្ម​បេតុង​ទំហំ​(០៤​ម៉ែត្រ​x១៥​ម៉ែត្រ​)​ មួយ​កន្លែង​ ស្ថិត​នៅ​ក្នុង​ ភូមិ​តា​ងួ​ន​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ កាលពីវេលាម៉ោង ៨ និង២០នាទីព្រឹក ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០២០​ ។​ មន្ត្រី​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឲ្យ​ដឹង​ថា​៖​ ម្ចាស់ផ្ទះ​ឈ្មោះ​ មាស​ វង្ស​សា​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ មុខរបរ​ មន្ត្រី​យោធា​ ។​

    -​ មូលហេតុ​៖​ ផ្ទុះ​សេ​អំ​ពូ​ល​កុងម៉ា​បង្ករ​ជា​អគ្គិភ័យ​ ។​
    -​ ឆេះ​ខូចខាត​៖​ ឆេះ​បន្ទប់​ទំហំ​០៤​ម៉ែត្រ​x០៥​ម៉ែត្រ​ ម៉ូតូ​ម៉ាក​ធូ​ដេ​ចំនួន​០១​គ្រឿង​ឆេះ​អស់​ប្រហែល​៣០%​ ,​ម៉ូតូ​ម៉ាក​ម៉ូ​រ​ (Moov)​ ចំនួន​០១​គ្រឿង​ស្លាក​លេខ​ ១DG​ ៥៥៣៦​ ឆេះ​អស់​ប្រហែល​៥០%,​ ទូរទស្សន៍​ចំនួន​ ០១​គ្រឿង​ ទូរ​សម្លៀក​បំពាក់​ចំនួន​ ០១​ទូ​ នឹង​ពុំ​បណ្ដាល​អោយ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​នៅ​ក្បែរ​ខាង​ឡើយ​ ។​
    -​ស្លាប់​និង​របួស​មនុ​ស្សៈ​គ្មាន​ ។​

    ​ប្រត្តិបត្តិការ​នេះ​ប្រើប្រាស់​រថយន្ត​កា​រិ​.​អគ្គិភ័យ​:​ ចំនួន​ ០១​ គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ចំនួន​០១​ ឡាន​ស្មើនឹង​ ០៤​ម៉ែត្រគូប​ ។​ ​ករណី​អគ្គិភ័យ​នេះ​ពន្លត់​ចប់​៖​ នៅ​ម៉ោង​០៨​និង​៤០​នាទី​ព្រឹក​ ថ្ងៃខែ​ឆ្នាំ​ដដែល​៕​


    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay