ព័ត៌មានជាតិ
វីដេអូសែងជនជាតិចិនទៅមន្ទីរពេទ្យហើយថាឆ្លងជំងឺកូរ៉ូណានោះ តាមពិតជនរងគ្រោះមានជំងឺក្រពះធ្ងន់ធ្ងរ
BY Khmernote Media
January 28, 2020
នៅមុននេះបន្តិចស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបដិសេធទាំងស្រុងនូវវីដេអូឃ្លីបដែលសែងជនជាតិចិនទៅមន្ទីរពេទ្យហើយថាឆ្លងជំងឺកូរ៉ូណា។ ការចែកចាយដែលគ្មានប្រភពច្បាស់លាស់ធ្វើឲ្យមានការយល់ច្រឡំយ៉ាងខ្លាំងថា ជំងឺរលាកសួតប្រភេទថ្មី កូរ៉ូណា កំពុងកើតឡើងយ៉ាងខ្លាំងនៅខេត្តព្រះសីហនុ។
ដោយ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានសរសេររៀបរាប់ថា៖ “ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ សូមបដិសេធទាំងស្រុង ចំពោះវិដេអូឃ្លិប ដែលបង្ហោះនោះមិនមែនជាជម្ងឺឆ្លង នោះទេ។ គឺគាត់មកពីប្រទេសចិនខេត្តគ័ង ចូវ ហើយគាត់មានបញ្ហា ដាច់សសៃឈាមក្នុងក្រពះ កំពុងសំរាកព្យាបាលនៅគ្លីនិក (ថៃថាង) ចិន។ សូមអរគុណ”៕



