ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ៖ “រហូតដល់ម៉ោង​ ១២​ ថ្ងៃត្រង់​ ស្ថានភាពអ្នកជំងឺរលាកសួតបង្កឡេីងដោយវីរុសកូរ៉ូណា គាត់មានសុខភាពល្អ​ គ្មានរោគសញ្ញាធ្ងន់ធ្ងរទេ”

    BY Khmernote Media January 28, 2020
    នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ៖ “រហូតដល់ម៉ោង​ ១២​ ថ្ងៃត្រង់​ ស្ថានភាពអ្នកជំងឺរលាកសួតបង្កឡេីងដោយវីរុសកូរ៉ូណា គាត់មានសុខភាពល្អ​ គ្មានរោគសញ្ញាធ្ងន់ធ្ងរទេ”

    យោងតាមការបង្ហោះរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា រហូតដល់ម៉ោង​ ១២​ ថ្ងៃត្រង់​ ថ្ងៃទី​២៨​ ខែមករា​ ឆ្នាំ២០២០​ ស្ថានភាពអ្នកជំងឺរលាកសួតបង្កឡេីងដោយមេរោគកូរ៉ាវីរុសប្រភេទថ្មី​ មានសុខភាពល្អ​ គ្មានរោគសញ្ញាធ្ងន់ធ្ងរទេ​ ។ អ្នកប៉ះពាល់​ និងជិះយន្តហោះជាមួយអ្នកជំងឺ​ រហូតពេលនេះពុំមានអ្នកចេញរោគសញ្ញាអ្វីនៅឡេីយដែរ ។ មន្រ្តីជំនាញនឹងបន្តតាមដានសុខភាពអ្នកប៉ះពាល់ជាមួយអ្នកជំងឺទាំងអស់ជារៀងរាល់ថ្ងៃ​ ។ ហេីយគ្រូពេទ្យថែទាំអ្នកជំងឺ​ គ្មានចេញរោគសញ្ញាអ្វីទេ​ និងគ្រប់គ្រូពេទ្យបំរេីការនៅមន្ទីរពេទ្យក្រុងព្រះសីហនុ​ កំពុងបំរេីការងារក្នុងមន្ទីរពេទ្យជាធម្មតា​ ។ រហូតពេលនេះពុំទាន់រកឃេីញករណីជំងឺកូរ៉ូណាវីរុសថ្មីទៀតទេ។

    សូមបញ្ជាក់ថាប្រសិនបើសង្ស័យថាឆ្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មី ដោយមានគ្រុនក្តៅ ៣៨ អង្សាសេ និងមានរោគសញ្ញាមួយយ៉ាងតិចក្នុងចំណោម ក្អក ហូរសំបោរ ឈឺបំពង់ក ដង្ហើមខ្លី និងពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសចិន ដោយបានប៉ះពាល់ជាមួយអ្នកជំងឺផ្លូវដង្ហើម ប៉ះពាល់ជាមួយសត្វឈឺ ក្នុងអំឡុង១៤ថ្ងៃមុនចេញរោគសញ្ញា ឬដោយបានប៉ះពាល់ជាមួយអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើមស្រួចស្រាវមិនដឹងអំពីអត្តសញ្ញាណ (ប្រភេទមេរោគ) ច្បាស់លាស់ ត្រូវប្រញាប់រាយការណ៍ទៅលេខទូរស័ព្ទទាន់ហេតុការណ៍ 115 ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay