បើបងប្អូនទាំងអស់បានជួបប្រទះនូវការឡើងថ្លៃម៉ាស់ហួសហេតុ មេត្តារាយការណ៍មកអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា
ជំងឺផ្លូវដង្ហើមកូរ៉ូណា (Corona) កំពុងតែរាតត្បាតស្ទើរតែជុំវិញពិភពលោក ហើយកម្ពុជាក៏បានរកឃើញករណីជំងឺផ្លូវដង្ហើម កូរ៉ូណាវីរុសនៅលើជនជាតិចិនម្នាក់ នៅកំពង់សោម ប្រជាពលរដ្ឋជាច្រើនមានភាពភ័យខ្លាច ដោយនាំគ្នាការពារខ្លួនពីការឆ្លងជម្ងឺ តាមរយៈការពាក់ម៉ាស ពុំមានមូលដ្ឋានច្បាស់លាស់ រហូតដល់មានអ្នកឆ្លៀតឱកាសមួយចំនួនបានតម្លើងថ្លៃម៉ាសយ៉ាងច្រើន។

យ៉ាងណាមិញអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ផៃ ស៊ីផាន បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋប្រាប់ឈ្មោះឱសថស្ថាន លេខទូរស័ព្ទ និងអាស័យដ្ឋាន ប្រសិនបើជួបប្រទះនូវការឡើងថ្លៃម៉ាស់ហួសហេតុ ដោយ ឯកឧត្តមបានសរសេររៀបរាប់ថា៖ “គោរពជម្រាបជូនបណ្ដាញសារព័ត៌មាន និងប្រិយមិត្តFBFs ប្រសិនបើបងប្អូនទាំងអស់បានជួបប្រទះ នូវការឡើងថ្លៃម៉ាស់ហួសហេតុ។ សូមមេត្តាជួយប្រាប់អាស័យដ្ឋាន លេខទូរស័ព្ទ និងឈ្មោះឱសថស្ថាន។ អរគុណ”។ សូមរំលឹកថាកាលពីពេលថ្មីៗនេះឯកឧត្ដម ផៃ ស៊ីផាន ព្រមានអ្នកលក់ម៉ាស់តម្លេីងថ្លៃអាចប្រឈមមុខពីបទមជ្ឈឹមដែលអាចជាប់គុកពី ៦ ថ្ងៃ ទៅ ៥ ឆ្នាំ។ ដូច្នេះបងប្អូនដែលលក់ម៉ាស់តម្លេីងថ្លៃតាមចិត្ត មេត្តាជ្រាបជាដំណឹង។ បងប្អូនអាចធ្វើការរាយការណ៍មកកាន់គណនីហ្វេសប៊ុក ឯកឧត្តម ផៃ ស៊ីផាន (Siphan Phay)
