ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឥលូវនេះខ្ញុំមើលឃើញកាន់តែច្បាស់ អាជីវករមួយចំនួន គ្មានគុណធម៌ ភ្លេចអស់តម្លៃនៃមនុស្សធម៌ ឆ្លៀតឱកាសតំឡើងថ្លៃម៉ាស់, ទឹកលាងដៃដបតូច ១ដប 1$ ជាង ទៅ 8.50$ ,សាប៊ូលាងដៃ ឡើងថ្លៃគុណ

    BY Khmernote Media January 28, 2020
    ឥលូវនេះខ្ញុំមើលឃើញកាន់តែច្បាស់ អាជីវករមួយចំនួន គ្មានគុណធម៌ ភ្លេចអស់តម្លៃនៃមនុស្សធម៌ ឆ្លៀតឱកាសតំឡើងថ្លៃម៉ាស់, ទឹកលាងដៃដបតូច ១ដប 1$ ជាង ទៅ 8.50$ ,សាប៊ូលាងដៃ ឡើងថ្លៃគុណ

    វិភាគ៖ កាលពីម្សិលមិញនេះ ជនជាតិចិនម្នាក់មានផ្ទុក CoronaVirus នៅកំពង់សោម ធ្វើឲ្យប្រជាជនខ្មែរមានការព្រួយបារម្ភ ហើយអ្វីដែលធ្វើឲ្យខ្ញុំមើលឃើញកាន់តែច្បាស់ គឺបងប្អូនអាជីវករខ្មែរយើងមួយចំនួន គ្មានគុណធម៌ ភ្លេចអស់តម្លៃនៃមនុស្សធម៌ ឆ្លៀតឱកាសតំឡើងថ្លៃម៉ាស់ ពីម៉ាស់ ១ ប្រអប់ 2$ ទៅ 14$ ពីទឹកលាងដៃដបតូច ១ដប 1$ ជាង ទៅ 8.50$ សាប៊ូលាងដៃ ឡើងថ្លៃគុណជា ២ ជា ៣ ដង ធ្វើឲ្យពលរដ្ឋដែលមានជីវភាពខ្សត់ខ្សោយ គ្មានលទ្ធភាពទិញ។ តើលុយសំខាន់រហូតដល់ភ្លេចអស់សុខទុក្ខជាតិសាសន៍ខ្លួនឯង? គិតឡើងវិញកុំស្រឡាញ់ខ្មែរតែមាត់ មើលប្រទេសជប៉ុនផង ប្រទេសគេហេតុអ្វីទើបរីកចំរើន ដោយសារប្រជាជនគេមានគុណធម៌ ខ្ញុំនិយាយតែអ្នកលក់មួយចំនួនទេ និងសូមអរគុណដល់បងៗអាជីករដែលមានគុណធម៌ និងសប្បុរសជនដែលចែក Free ទៀត៕ Khmernote

    Share This Post:
    MPO4D jitutoto mpo4d Mpoplay