ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តសៀមរាប ច្រានចោលការលើកឡើងថា មានចិន០៤នាក់មានជំងឺរលាកសួតវីរុសកូរ៉ូណាស្នាក់នៅសណ្ឋាគារក្នុងក្រុងសៀមរាប និងឆ្លងដល់មគ្គុទេសក៍ម្នាក់ទៀតផង

    BY Khmernote Media January 28, 2020
    រដ្ឋបាលខេត្តសៀមរាប ច្រានចោលការលើកឡើងថា មានចិន០៤នាក់មានជំងឺរលាកសួតវីរុសកូរ៉ូណាស្នាក់នៅសណ្ឋាគារក្នុងក្រុងសៀមរាប និងឆ្លងដល់មគ្គុទេសក៍ម្នាក់ទៀតផង

    កាលពីប៉ុន្មានម៉ោងមុននេះ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីបំភ្លឺដល់សាធារណជន និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិថា៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ មានការចែករំលែកព័ត៌មានលើបណ្តាញសង្គមថា មានជនជាតិចិន០៤រូប ដែលស្នាក់នៅសណ្ឋាគារមួយកន្លែងក្នុងក្រុងសៀមរាប ខេត្តសៀមរាប មានជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) និងបានឆ្លងដល់មគ្គុទេសក៍ភាសាចិនម្នាក់ផងដែរ។

    តាមរយៈការចុះដល់ទីតាំងសណ្ឋាគារផ្ទាល់ និងការស្រាវជ្រាវរបស់មន្ត្រីជំនាញ នៃមន្ទីរសុខាភិបាល និងមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា ពុំមានជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) ដូចព័ត៌មានបានចែករំលែកនោះទេ ហើយសណ្ឋាគារបាននឹងកំពុងដំណើរការជាធម្មតា។ សមត្ថកិច្ចនឹងបន្តស្រាវជ្រាវ និងស្វែងរកជនដែលបានប្រឌិតព័ត៌មាននេះឲ្យចូលខ្លួនមកបំភ្លឺ និងមានចំណាត់ការបន្តនាពេលដ៏ខ្លីខាងមុខនេះ។

    រដ្ឋបាលខេត្តសៀមរាប ក៏បានអំពាវនាវដល់សាធារណជនកុំបន្តផ្សព្វផ្សាយនូវព័ត៌មានមិនពិត ឬមិនមានមូលដ្ឋានច្បាស់លាស់ ដែលបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងសន្តិសុខសង្គម ហើយជនប្រឌិតព័ត៌មានអាចប្រឈមចំពោះមុខច្បាប់៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay