ច្បាប់ក្នុងការដឹកនាំដ៏អស្ចារ្យ!
ការធ្វើជាមេដឹកនាំអស្ចារ្យម្នាក់មិនមែនជារឿងកើតឡើងងាយស្រួលភ្លាមៗនោះទេ ប៉ុន្តែគេត្រូវការវិន័យ ព្យាយាម និងការប្តេជ្ញាចិត្តដើម្បីអភិវឌ្ឍខ្លួនតាមរយៈបទពិសោធន៍។ មេដឹកនាំអស្ចារ្យមិនមែនជាមនុស្សដែលកើតមកយកជំនាញនិងទេពកោសល្យទាំងអស់ពីកំណើតមកទេ ជួយទៅវិញគេសន្សំបន្តិចម្តងៗក្នុងពេលយ៉ាងយូរ។ បើទោះជាមេដឹកនាំទាំងអស់មិនអាចមានកម្រិតអស្ចារ្យស្មើគ្នា ក៏មានច្បាប់ខ្លះដែលធ្វើឱ្យមនុស្សធម្មតាក្លាយទៅជាមេដឹកនាំអស្ចារ្យបានដែរ៖

១/ ស្តាប់ក្រុមការងារ
ច្បាប់ទីមួយនិងសំខាន់បំផុតរបស់មេដឹកនាំអស្ចារ្យគឺការស្តាប់ក្រុមការងារ បើទោះជាមានសម្តីខ្លះឬមនុស្សខ្លះដែលលោកអ្នកមិនចូលចិត្តក៏ដោយ។

២/ ទាក់ទងឱ្យមានប្រសិទ្ធភាព
បង្ហាញការរំពឹងទុកនិងការចង់បានរបស់លោកអ្នកឱ្យច្បាស់ក្នុងរបៀបដែលសមហេតុផលដើម្បីឱ្យក្រុមការងារងាយអនុវត្តតាម។

៣/ និយាយឱ្យតិច
ពេលខ្លះការមិននិយាយអ្វីសោះប្រសើរជាងការនិយាយរឿងដែលគ្មានប្រយោជន៍។ ដូច្នេះបើលោកអ្នកនិយាយកាន់តិច កាន់តែប្រសើរ។

៤/ ធ្វើខ្លួនជាគំរូ
ធ្វើខ្លួនជាមនុស្សដែលលោកអ្នកចង់ឱ្យក្រុមការងារយកតម្រាប់តាម គឺមិនមែនគ្រាន់តែប្រាប់ឱ្យគេធ្វើតាមការចង់បានរបស់ខ្លួនឯងទេ។

៥/ មានឆន្ទៈ
បើលោកអ្នកមិនមានឆន្ទៈចំពោះពាណិជ្ជកម្មដែលលោកអ្នកកំពុងតែគ្រប់គ្រងទេ លោកអ្នកកំពុងតែធ្វើពាណិជ្ជកម្មខុសហើយ។

៦/ សម្រេចចិត្តច្បាស់លាស់
កុំទុករឿងរ៉ាវមិនច្បាស់លាស់យូរពេកដោយគ្មានការសម្រេចចិត្ត ហើយក៏មិនត្រូវងាករេក្នុងការសម្រេចចិត្តចំពោះរឿងអ្វីមួយដែរ។
៧/ លូកដៃតែពេលចាំបាច់ប៉ុណ្ណោះ
បើលោកអ្នកទុកចិត្តលើកក្រុមការងារថាធ្វើកិច្ចការល្អ សូមកុំលូកដៃចូលក្នុងកិច្ចការដែលពួកគេកំពុងតែធ្វើដើម្បីផ្តល់ម្ចាស់ការដល់គេឱ្យបានពេញលេញ។

៨/ ស្គាល់ព្រំដែនខ្លួនឯង
កុំពង្រីកខ្លួនឯងឱ្យហួសពីមធ្យោបាយដែលលោកអ្នកមាន។ ធ្វើកិច្ចការគ្រប់យ៉ាងនិងដឹកនាំទៅតាមលទ្ធភាពនិងសមត្ថភាពដែលលោកអ្នកមាន។
៩/ ស្គាល់ចំណុចខ្លាំងខ្លួនឯង
បើលោកអ្នកជាមនុស្សពូកែខាងដោះស្រាយទំនាស់ សូមកុំទុកឱ្យទំនាស់រីករាយដាល់យូរពេក។
១០/ ស្គាល់ចំណុចខ្សោយខ្លួនឯង
បើលោកអ្នកដឹងថាខ្លួនឯងមានចំណុចខ្សោយត្រង់ណាមួយទាក់ទងនឹងការងារ សូមកុំលាក់បាំង ហើយខិតខំធ្វើការដើម្បីបំពេញកង្វះខាតនោះ ឬជួលមនុស្សខ្លាំងមកបំពេញជំនួស៕
ប្រភព៖ taskque