ខ្មែរណូត

ស្វែងរក

  • ចំណេះដឹង

    យុទ្ធសាស្រ្តដើម្បីគ្រប់គ្រងពេលវេលា​ និងបង្កើនលទ្ធផលការងារ

    BY Khmernote Media January 28, 2020
    យុទ្ធសាស្រ្តដើម្បីគ្រប់គ្រងពេលវេលា​ និងបង្កើនលទ្ធផលការងារ

    ពេលវេលាជាធនធានដែលមិនអាចកកើតឡើងវិញ និងមិនអាចតថ្លៃបានទេ ប៉ុន្តែពេលខ្លះយើងហាក់ដូចជាភ្លេចរឿងនេះ ជាពិសេសនៅពេលយើងមានការងាររវល់ច្រើនពេក។ ប៉ុន្តែបើលោកអ្នកអាចជម្រុះការរំខាន និងកំណត់អាទិភាពកិច្ចការសំខាន់ លោកអ្នកអាចធ្វើកិច្ចការបានច្រើននិងរស់នៅកាន់តែមានក្តីសុខ។

    តើលោកអ្នកធ្វើការទាំងពោរពេញដោយបំណងឬគ្រាន់តែធ្វើសកម្មភាពដើម្បីបង្គ្រប់ពេលវេលា? ទោះជាយ៉ាងណាក៏ដោយ ពេលវេលានៅតែមានសារៈសំខាន់។ ដូច្នេះវាអាស្រ័យលើលោកអ្នកក្នុងការគ្រប់គ្រងពេលវេលារបស់លោកអ្នកយ៉ាងមានប្រសិទ្ធភាពនៅក្នុងចំណោមការប្រកួតប្រជែងជាច្រើនដណ្តើមការផ្តោតចិត្តរបស់លោកអ្នក។ អាថ៌កំបាំងគឺថា យើងមានការគ្រប់គ្រងច្រើនលើពេលវេលារបស់យើងជាងការគិតរបស់យើងទៅទៀត។

    ខាងក្រោមនេះជាយុទ្ធសាស្រ្តដែលលោកអ្នកអាចគ្រប់គ្រងពេលវេលារបស់លោកអ្នក ៖
    ១/ ចាប់ផ្តើមដោយការគិតដល់លទ្ធផលជាមុន មុនពេលចាប់ផ្តើមពេលវេលាក្នុងមួយសប្តាហ៍ខាងមុខរបស់លោកអ្នក សូមកំណត់ឱ្យដឹងកិច្ចការសំខាន់បំផុតដែលលោកអ្នកត្រូវធ្វើឱ្យរួចរាល់ និងលទ្ធផលជាក់លាក់ដែលលោកអ្នកចង់សម្រេចបាន។ កំណត់បញ្ជីកិច្ចការត្រូវធ្វើរបស់លោកអ្នកមិនឱ្យលើសពីបីឬប្រាំ រួចហើយត្រូវរៀបចំកំណត់ពេលវេលាធ្វើកិច្ចការទាំងនោះឱ្យបានច្បាស់លាស់។ សូមប្រុងប្រយ័ត្នមិនត្រូវកំណត់កិច្ចការដែលមានអាទិភាពស្នើគ្នានៅក្នុងថ្ងៃជាមួយគ្នា។ កំណត់ពេលវេលាជាក់លាក់សម្រាប់ធ្វើកិច្ចការនីមួយៗ ហើយចាប់ផ្តើមធ្វើកិច្ចការទាំងនោះដោយភាពស្វាហាប់និងបន្ទាន់បំផុត។ នៅពេលមានកិច្ចការអ្វីមួយចាំបាច់កើតឡើង សូមសួរខ្លួនឯងថា “តើសកម្មភាពនេះសមនឹងធ្វើទេក្នុងពេលដែលខ្ញុំកំពុងតែមានកិច្ចការសំខាន់ដែលត្រូវធ្វើនៅថ្ងៃនេះ?
    ២/ ប្រឈមមុខនឹងការរំខាន លោកអ្នកប្រហែលពិបាកដោះស្រាយរឿងមនុស្សដែលមករំខាន និងបច្ចេកវិទ្យារំខានដែលមាននៅជុំវិញខ្លួនរាល់ថ្ងៃ នៅពេលលោកអ្នកផ្តោតចិត្តធ្វើការ។ តើអ្វីទៅជាជម្រើសល្អបំផុត? លោកអ្នកត្រូវប្រឈមមុខនឹងការរំខាន។ លោកអ្នកដឹងរួចទៅហើយថាការរំខាន់របស់លោកអ្នកមានទម្រង់បែបណាខ្លះ ហេតុអ្វីបានជាមិនចាត់វិធានការណ៍ជាមុនដើម្បីបញ្ជៀសឬទប់ទល់នឹងការរំខានទាំងនោះ? ទទួលស្គាល់ការរំខានថាជារឿងពិត ហើយតាមរយៈការធ្វើខ្លួនឱ្យរវល់នឹងការរំខាន់ទាំងនោះដោយមិនគិត លោកអ្នកនឹងខាតបង់ពេលវេលាយ៉ាងមានតម្លៃ ដែលអាចយកទៅធ្វើកិច្ចការសំខាន់បានច្រើន។ វាយតម្លៃជោគជ័យរបស់លោកអ្នកតាមរយៈរបៀបដែលលោកអ្នកដោះស្រាយការរំខានពេលវេលា និងរបៀបដែលលោកអ្នកសម្រេចបានជោគជ័យសំខាន់ចំពោះមុខ។
    ៣/ វាយតម្លៃលទ្ធផលការងាររបស់លោកអ្នក តាមរយៈការសម្លឹងមើលរបៀបធ្វើការរបស់លោកអ្នកឱ្យបានដិតដល់ លោកអ្នកអាចកំណត់ដឹងថាលោកអ្នកត្រូវកែតម្រូវចំណុចណាខ្លះ។ ការវាយតម្លៃគួរតែកើតឡើងនៅក្នុងពេលវេលាសំខាន់ពីរ គឺប្រចាំថ្ងៃនិងប្រចាំសប្តាហ៍។ ក្នុងពេលដែលកិច្ចការទាំងអស់កំពុងតែមានទិដ្ឋភាពស្រស់ៗក្នុងការចងចាំរបស់លោកអ្នក សូមវាយតម្លៃនៅរាល់ល្ងាចក្រោយធ្វើកិច្ចការរួច តើកិច្ចការនោះមានឥទ្ធិពលវិជ្ជមានឬអវិជ្ជមានលើជីវិតរបស់លោកអ្នក? បោះបង់កិច្ចការណាដែលមានឥទ្ធិពលអាក្រក់ និងបន្តធ្វើកិច្ចការណាដែលរីកចម្រើន។ នៅរៀងរាល់ពេលចុងសប្តាហ៍នីមួយៗ លោកអ្នកត្រូវវាយតម្លៃជាទូទៅ។ សម្លឹងរកមើលរបៀបនិងរបត់ផ្សេងៗ។ តើលោកអ្នកបានកត់សម្គាល់ឃើញពេលណាមួយដែលលោកអ្នកងាយស្រួលធ្វើការជាងគេទេ? តើមានការរំខាន់អ្វីខ្លះដែលកើតឡើងជាញឹកញាប់? ទោះជាលោកអ្នករកឃើញអ្វីក៏ដោយ ត្រូវតែខិតខំធ្វើឱ្យហួសពីឧសបគ្គដើម្បីបង្កើនលទ្ធផលជាអតិបរមា៕

    ប្រភព៖ elorus

    Share This Post:
    MPO4D jitutoto mpo4d Mpoplay