ព័ត៌មានជាតិ
បុរសជនជាតិចិន ដែលផ្ទុកមេរោគកូរ៉ូណា ត្រូវដាក់ក្នុងបន្ទប់ដាច់ដោយឡែកពីគេ ហើយគាត់ចង់បរិភោគអ្វី គឺទូរស័ព្ទមកប្រាប់ ហើយក្រុមគ្រូពេទ្យហ្នឹងយកទៅឲ្យដល់បន្ទប់ (មានវីដេអូ)
BY Khmernote Media
January 29, 2020
ក្រុងព្រះសីហនុ- រូបភាពបុរសជនជាតិចិនអាយុ៦០ឆ្នាំឈ្មោះចាង ជិនហ៊ូ ដែលផ្ទុកមេរោគកូរ៉ូណា យកអាហារដែលគ្រូពេទ្យរៀបចំទុកដាក់ នៅមុខបន្ទប់ពេទ្យដាច់ដោយឡែក ក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នាព្រឹកព្រលឹមថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២០។
មន្ត្រីពេទ្យថ្លែងថា បុរសរូបនេះមានសុខភាពមាំធម្មតា មិនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរទេ ហើយការរៀបចំបែបនេះ គឺធ្វើឡើងដើម្បីទប់ស្កាត់ការចម្លងមកអ្នកផ្សេង ក្នុងនោះនៅពេលអ្នកជម្ងឺរូបនេះ ចង់បរិភោគអ្វី គឺទូរសព្ទ័ប្រាប់ក្រុមគ្រូពេទ្យ ហើយក្រុមគ្រូពេទ្យយកអាហារ ដែលគាត់ចង់បរិភោគទៅដាក់នៅលើតុ នៅខាងមុខបន្ទប់របស់គាត់។ បច្ចុប្បន្នក្រុមគ្រូពេទ្យកំពុងបន្តព្យាបាលតាមបច្ចេកទេស៕ (រូបភាពពីមន្ត្រីមន្ទីរសុខាភិបាលខេត្ត)

ប្រភព៖ លោក Huy Bunleng

