ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជនជាតិចិន២នាក់មកលេងខេត្តកោះកុង មិនមានផ្ទុកមេរោគថ្មីកូរ៉ូណាទេ ពេលនេះពួកគេទាំង២នាក់វិលត្រលប់ទៅចិនវិញហើយ

    BY Khmernote Media January 29, 2020
    ជនជាតិចិន២នាក់មកលេងខេត្តកោះកុង មិនមានផ្ទុកមេរោគថ្មីកូរ៉ូណាទេ ពេលនេះពួកគេទាំង២នាក់វិលត្រលប់ទៅចិនវិញហើយ

    យោងតាមការបញ្ជាក់រដ្ឋបាលខេត្តកោះកុងបានឲ្យដឹងថា ជនជាតិចិន២នាក់ ឈ្មោះ YIN GONGPING ភេទប្រុស អាយុ៤៥ឆ្នាំ និងឈ្មោះ YIN ZHENGYIN ភេទប្រុស អាយុ១៤ឆ្នាំ មកពីក្រុងវូហាន ខេត្តហ្វូប៊ី នៃសាធារណៈរដ្ឋប្រជាមានិតចិន បានមកស្នាក់នៅកំសាន្ត នៅក្នុងតំបន់វិសមកាលតារាសាគរ ស្រុកគីរីសាគរ ខេត្តកោះកុង ហើយសង្ស័យមានផ្ទុកមេរោគថ្មីកូរ៉ូណា (Corona)។

    ប៉ុន្តែតាមការពិនិត្យយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញរួចមក អ្នកទាំងពីរនាក់នោះ ពុំមានផ្ទុកមេរោគថ្មីកូរ៉ូណា (Corona) នោះទេ ហើយបច្ចុប្បន្ននេះ ជនជាតិចិនទាំង២នាក់បានធ្វើដំណើរវិលត្រលប់ទៅប្រទេសចិនវិញហើយ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay