ឧកញ៉ា ស្រី ចាន់ថន ចែកម៉ាស់ដល់កម្មករ-កម្មការនី ក្នុងតំបន់អភិវឌ្ឍក្រុមហ៊ុន 7NG ជាង៣ម៉ឺនម៉ាស់ ដើម្បីការពារការចម្លងវីរុសកូរ៉ូណា
ជំងឺផ្លូវដង្ហើមកូរ៉ូណា (Corona) កំពុងតែរាតត្បាតស្ទើរតែជុំវិញពិភពលោក ហើយកម្ពុជាក៏បាន រកឃើញករណីជំងឺផ្លូវដង្ហើម កូរ៉ូណាវីរុសនៅលើជនជាតិចិនម្នាក់ នៅកំពង់សោម ប្រជាពលរដ្ឋជាច្រើនមានភាពភ័យខ្លាច ដោយនាំគ្នាការពារខ្លួនពីការឆ្លងជម្ងឺ តាមរយៈការពាក់ម៉ាស និងមានអ្នកឆ្លៀតឱកាសមួយចំនួនបានតម្លើងថ្លៃម៉ាសគុណនឹង២។

ក្នុងនោះផងដែរនៅព្រឹកថ្ងៃទី២៩ ខែមករានេះ ឧកញ៉ា ស្រី ចាន់ថន ក៏បាន ចែកម៉ាស់ដល់កម្មករ-កម្មការនី ក្នុងតំបន់អភិវឌ្ឍក្រុមហ៊ុន 7NG ជាង៣ម៉ឺនម៉ាស់ ដើម្បីការពារការចម្លងវីរុសកូរ៉ូណា។ ដោយឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់ថា៖ “ព្រឹកនេះខ្ញុំបាទ និងក្រុមការងារ ចែកម៉ាស់ដល់កម្មករ-កម្មការនី ក្នុងតំបន់អភិវឌ្ឍក្រុមហ៊ុន 7NG ជាង៣ម៉ឺនម៉ាស់ ដើម្បីការពារការចម្លងវីរុសកូរ៉ូណា។
នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ បានចែកម៉ាស់ (mask) ជាង៣ម៉ឺន ជូនកម្មករកម្មការិនី និងប្រជាពលរដ្ឋ ធ្វើការនិងរស់នៅក្នុងតំបន់ 7NG ដើម្បីការពារការចម្លងដោយសារជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV2019) កំពុងរាតត្បាតនៅប្រទេសចិន និងបណ្តាប្រទេសមួយចំនួនទៀត។ ការចែកនេះធ្វើឡើងនៅតំបន់អភិវឌ្ឍន៍ 7NG ដែលមានទីតាំងស្ថិតនៅក្នុងឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល”៕


